ក្រសួងការបរទេស៖ទីក្រុងឡុងដ៍ ផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងគីវ តាមផ្លូវសមុទ្រខ្មៅ

2024/10/31 10:57:00 pm        175

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បានច្រានចោលការអះអាងពីទីក្រុងឡុងដ៍ដែលថា រុស្ស៊ីវាយប្រហារដោយអចេតនាលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែអ៊ុយក្រែន នៅសមុទ្រខ្មៅ ដែល គំរាមកំហែងដល់សន្តិសុខស្បៀងអាហារពិភពលោក គឺគ្មានមូលដ្ឋានទាំងស្រុង។

អ្នកស្រី បាននិយាយក្នុងអំឡុងសន្និសីទមួយថា៖«ការផ្ទុះកំហឹងដោយគ្មានមូលដ្ឋានកាន់តែខ្លាំងពីទីក្រុងឡុងដ៍ គ្រាន់តែបង្ហាញពីតួនាទីសកម្មរបស់ចក្រភពអង់គ្លេស ក្នុងការផ្គត់ផ្គង់អាវុធដល់ទីក្រុងគីវតាមរយៈច្រករបៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ»។

អ្នកស្រី Zakharova បានរំលឹកថា នាពេលថ្មីៗនេះ ក្រសួងការពារជាតិរុស្ស៊ី បានចេញផ្សាយ«វីដេអូភ័ស្តុតាងនៃទំនិញយោធា នៅក្នុងកំពង់ផែ Yuzhny ក្នុងតំបន់ Odessa» ។ អ្នកស្រី បានបន្ថែមថា៖«ការបដិសេធរបស់ទីក្រុងឡុងដ៍ចំពោះការពិតនេះ គឺឥតប្រយោជន៍ទាំងស្រុង។ យើងបកស្រាយប្រតិកម្មដ៏ឈឺចាប់របស់ចក្រភពអង់គ្លេសថា ជាការបង្ហាញពីបំណងពិតរបស់ពួកគេទាក់ទងនឹងអ៊ុយក្រែន គឺការធានាសុវត្ថិភាពនៃការផ្គត់ផ្គង់ជំនួយដែលបង្កគ្រោះថ្នាក់ ដល់ទីក្រុងគីវ ជាជាងការពារការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ»។

អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេស «ច្បាស់ណាស់ថា មិនស្វែងរកដំណោះស្រាយចំពោះជម្លោះនេះទេ ហើយកំពុងខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យវាអូសបន្លាយពេលយូរ ដោយហេតុនេះហើយ បង្កការឈឺចាប់ដល់ប្រជាជនអ៊ុយក្រែនកាន់តែខ្លាំង»។

អត្ថបទដែលទាក់ទង

ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm       
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        18
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm