បេសកជនរុស្ស៊ី នៅ UN៖ របាយការណ៍ស្តីពីកងទ័ពកូរ៉េខាងជើង «គ្រាន់តែជាការអះអាងព្រាវៗប៉ុណ្ណោះ»

2024/10/31 11:17:29 pm        51


ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃពុធ (ទី៣០ ខែតុលា) បានច្រានចោលរបាយការណ៍ដែលថា ទាហានកូរ៉េខាងជើង មានវត្តមាននៅសមរភូមិជួរមុខរបស់ខ្លួន ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ដោយហៅការលើកឡើងនោះថា «គ្រាន់តែជាការអះអាងព្រាវៗប៉ុណ្ណោះ»។

ជាមួយគ្នានេះ លោក Vassily Nebenzia បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ្រ៍ ជុំវិញ «ព័ត៌មានមិនពិត» ហើយបានអះអាងថា ទំនាក់ទំនងរបស់ទីក្រុងមូស្គូជាមួយប្រទេសកូរ៉េខាងជើង បានអនុវត្តតាមច្បាប់អន្តរជាតិ។

លោកបានថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខថា៖ «ករណីទាំងនេះ មានរឿងតែមួយទេ គឺថា ទាំងនេះគ្រាន់តែជាការអះអាងព្រាវៗប៉ុណ្ណោះ ហើយប្រសិនបើគ្មានភស្តុតាងដែលគួរឲ្យជឿជាក់នោះ ពួកគេមានគោលបំណងត្រឹមតែផ្លាស់ប្តូរការផ្តោតអារម្មណ៍ចេញពីបញ្ហាពិត ដែលបង្កការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ»

លោក Nebenzia បាននិយាយបន្ទាប់ពីសហរដ្ឋអាមេរិក បានអះអាងថា ទាហានកូរ៉េខាងជើងរហូតដល់ ១០.000នាក់ ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសរុស្ស៊ី ដែលបានលុកលុយអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ជាសកម្មភាពដែលអាចកើតមានប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន។

កាលពីថ្ងៃទី ២៩ ខែតុលា មន្ទីរបញ្ចកោណ បាននិយាយថា ខ្លួនមានភស្តុតាងចង្អុលបង្ហាញថា «ចំនួនតិចតួច» នៃកងទ័ពកូរ៉េខាងជើង ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៊ី នៅតាមព្រំដែនជាមួយអ៊ុយក្រែន។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង បានពង្រឹងសម្ព័ន្ធភាពនយោបាយ និងយោធារបស់ពួកគេឲ្យកាន់តែមានភាពស៊ីជម្រៅ នៅពេលដែលសង្រ្គាមអ៊ុយក្រែនបានអូសបន្លាយ ប៉ុន្តែការបញ្ជូនកងទ័ពរបស់ទីក្រុងព្យុងយ៉ាងទៅប្រយុទ្ធនឹងកងកម្លាំងរបស់ទីក្រុងគីវ នឹងបង្ហាញពីការកើនឡើងនូវភាពតានតឹងដ៏គួរឲ្យកត់សម្គាល់ ដែលបង្កឲ្យមានការព្រួយបារម្ភជាអន្តរជាតិ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm