មណ្ឌលសុខភាព អូរអំបិល ក្រុងសិរីសោភ័ណ បេីកយុទ្ធនាការ ស្តីពីការផ្តល់បន្ថែមថ្នាំបង្ការជម្ងឺ​កញ្ជ្រឹល​ ស្អូច ដល់កុមារអាយុ៩ខែ ដល់ក្រោម៥ឆ្នាំ

2024/10/31 11:51:31 pm        568

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ មណ្ឌលសុខភាព អូរអំបិល ស្ថិតនៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បានរៀបចំបេីកយុទ្ធនាការ ស្តីពីការផ្តល់បន្ថែមថ្នាំបង្ការជម្ងឺកញ្ជ្រឹល ស្អូច ដល់កុមារអាយុ៩ខែ ដល់ក្រោម៥ឆ្នាំ ដោយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ។

លោក គុណ ណាវុធ ប្រធាន OD សិរីសោភ័ណ ក៏បានបញ្ជាក់ថា ​ជំងឺ កញ្ជ្រឹល គឺជាជំងឺធ្ងន់ធ្ងរ​ដែល​បង្កឱ្យមានស្នាមកន្ទួលរមាស់ ​និងគ្រុនក្តៅជំងឺ ហេីយវាគឺជាជំងឺឆ្លង។ ហេីយវាឆ្លង​រីករាលដាល​នៅពេលដែលមនុស្សម្នាក់កើតជំងឺកញ្ជ្រឹល​បញ្ចេញខ្យល់ដង្ហើម ក្អក ឬកណ្តាស់។ អ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការ​ គឺអាចនឹងងាយឆ្លងជំងឺកញ្ជ្រឹល​ជាងមនុស្សធម្មតា។ លោកបញ្ជាក់ ទៀតថា ជំងឺកញ្ជ្រឹលអាចនឹងមានគ្រោះថ្នាក់ជាពិសេសសម្រាប់ទារក និងកុមារតូចៗ។ ករណីខ្លះ ជំងឺនេះអាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន។

លោកក៏បានអំពាវនាវ ដល់ពលរដ្ឋ អាណាព្យាបាល​គ្រប់រូប​ ដែលមានកូនចាប់ពីអាយុ៩ខែ ដល់៥ឆ្នាំ មក​ទទួលថ្នាំបង្ការជំងឺ​កញ្ជ្រឹល​ ស្អូច​ ឱ្យបានទាំងអស់គ្នា ​និង​បន្តផ្សព្វផ្សាយពីយុទ្ធានាការនេះ​ដល់​អាណាព្យាបាលគ្រប់​ដែលមានកូនតូច​ ឱ្យមកទទួលបានថ្នាំបង្ការឱ្យបានគ្រប់ៗគ្នានៅ​តាមមណ្ឌលសុខភាព។

ក្នុងនោះ លោកក៏បានណែនាំបន្ថែមដល់អាណាព្យាបាល ប្រសិនបេីជាកូនចៅ មាន​អាការៈគ្រុន​ក្តៅខ្លាំង ក្អក ហៀរសំបោរ ភ្នែកឡើងក្រហម ​និងហូរទឹកភ្នែក ​បន្ទាប់ពីរយៈពេល ៣-៤ ថ្ងៃក្រោយមក មានស្នាម​កន្ទួល​រមាស់ចាប់ផ្តើមកើត​មាននៅលើផ្ទៃមុខ​ និងរាលដាលទៅ ផ្នែកដទៃផ្សេងទៀត​នៃរាងកាយ​ត្រូវប្រញាប់រួសរាន់​នាំកូនចៅទៅមន្ទីរពេទ្យ​ដើម្បីធ្វើការពិនិត្យ ​និងព្យាបាល​ឱ្យបាន​ទាន់ពេលវេលា៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        102
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        207
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm