នាយករដ្ឋមន្ត្រី៖អាជ្ញាធរប៉ាឡេស្ទីន គាំទ្រកិច្ចខិតខំប្រឹងប្រែងសម្រាប់បទឈប់បាញ់ នៅតំបន់ហ្កាហ្សា

2024/11/01 12:43:38 am        66

នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammad Mustafa បាននិយាយកាលពីថ្ងៃពុធថា អាជ្ញាធរប៉ាឡេ  ស្ទីនគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើម ក្នុងគោលបំណងសម្រេចបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់  លោក។

លោក Mustafa បាននិយាយក្នុងអំឡុងកិច្ចប្រជុំរបស់ខ្លួន ជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសលុចសំបួ លោក Xavier Bettel នៅទីក្រុងរ៉ាម៉ាឡា ភាគកណ្តាលតំបន់វេសបែងថា៖ «ជំហានទាំងនេះ នឹងជួយត្រួសត្រាយផ្លូវសម្រាប់ដំណើរការនយោបាយ ដែលមានបំណងបញ្ចប់ការកាន់កាប់ និងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ»។

លោក Mustafa បានអំពាវនាវឲ្យសហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួន ដាក់ទណ្ឌកម្មលើអ៊ីស្រាអែល តម្រូវឲ្យប្រទេសនេះ គោរពច្បាប់អន្តរជាតិ និងដាក់សម្ពាធបន្ថែមទៀត ដើម្បីបញ្ឈប់រាល់ការកាត់កងរបស់អ៊ីស្រាអែលពីចំណូលពន្ធប៉ាឡេស្ទីន និងបញ្ចេញមូលនិធិដែលបានរក្សាទុកទាំងអស់។

សម្រាប់ផ្នែករបស់លោក លោក Bettel បានបញ្ជាក់ពីការគាំទ្ររបស់ប្រទេសលោក ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់អរិភាព ដោះលែងអ្នកទោស និងអ្នកជាប់ឃុំ បញ្ចប់ការឈឺចាប់មនុស្សធម៌ នៅហ្កាហ្សា និងធ្វើឲ្យស្ថានការណ៍នេះធូរស្រាល នៅទូទាំងតំបន់។

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        3
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        25
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm