ទីក្រុងតំបន់ឆ្នេរប្រទេសចិន ត្រៀមការមកដល់របស់ព្យុះ Kong-reyដែលគេរំពឹងថានឹងបោកបក់ដល់ដីគោកនៅព្រឹកថ្ងៃសុក្រ

2024/11/01 01:57:36 am        48

ស្របពេលដែលព្យុះទីហ្វុង Kong-rey បានវាយប្រហារកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងតំបន់ឆ្នេររបស់ចិន បានត្រៀមខ្លួនរួចជាស្រេច ពេលគេរំពឹងថា ព្យុះមួយនេះ នឹងបោកបក់ដល់ដីគោលនៅខេត្ត Fujian នាព្រឹកថ្ងៃសុក្រស្អែកនេះ ។

ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍ថា ទីក្រុងតំបន់ឆ្នេរនៅខេត្ត Fujian និងខេត្ត Zhejiang រលកនៅតាមមាត់សមុទ្រមានកម្ពស់រហូតដល់ ៥-៦ម៉ែត្ររួចទៅហើយ ។ ទូកនេសាទទាំងអស់ បានឡើងកំពង់ ហើយតំបន់ទេសចរណ៍ បានបិទ ។

ខេត្ត Zhejiang បានចេញការព្រមានពីព្យុះទីហ្វុង ហើយនិងបានផ្អាកសេវាកម្មរថភ្លើងមួយចំនួន ខណៈខេត្ត Fujian បានបង្កើនកម្រិតឆ្លើយតបគ្រាអាសន្នសម្រាប់ទឹកជំនន់ និងព្យុះទីហ្វុង ។

ខណៈពេលនោះដែរ មន្ទីរឧតុនិយមជាតិចិន បានចេញការព្រមានព្យុះភ្លៀងផងដែរនៅតាមតំបន់ជាច្រើននៅភាគអាគ្នេយ៍ប្រទេសចិន និងតាមបណ្តាខេត្តភាគខាងកើត រួមមានខេត្ត Fujian, Zhejiang និងខេត្ត Jiangsu ។

ដោយឡែក មជ្ឈមណ្ឌលហិរញ្ញវត្ថុសៀងហៃរបស់ចិន នឹងប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ ។

សូមបញ្ជាក់ថា ព្យុះ Kong-rey បានបោកបក់ដល់ដីគោកនៅតំបន់ឆ្នេរភាគខាងកើតកោះតៃវ៉ាន់នាថ្ងៃព្រហស្បតិ៍នេះ ក្នុងនាមជាព្យុះធំបំផុតគិតពីទំហំ បានវាយប្រហារកោះតៃវ៉ាន់ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ បណ្តាលបិទផ្សារហិរញ្ញវត្ថុ ជើងហោះហើររាប់រយវ៉ុល ត្រូវបានលុបចោល និងការកាត់បន្ថយសេវាកម្មរថភ្លើងផងដែរ ។ មនុស្សម្នាក់ ត្រូវគេរាយការណ៍ថាបានស្លាប់ ពេលដែលរថយន្តរបស់គាត់ បើកបុកដើមឈើបាក់នៅភាគកណ្តាលកោះតៃវ៉ាន់ ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        30
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        52
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm