មនុស្ស ៥នាក់ស្លាប់ ក្នុងការវាយប្រហារមីស៊ីលរបស់ក្រុមហេសបូឡាលើទីក្រុង Metula របស់អ៊ីស្រាអែល

2024/11/01 03:07:58 am        59

មនុស្ស ៥នាក់ត្រូវបានសម្លាប់ រួមទាំងកម្មករបរទេស ៤នាក់ និងកសិករអ៊ីស្រាអែលម្នាក់ នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់ក្រុមហេសបូឡាលើទីក្រុងភាគខាងជើង Metula របស់អ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍នេះ ។ ក្រុមប្រឹក្សាក្នុងតំបន់នៃទីក្រុង Metula បានរាយការណ៍ការវាយប្រហារនេះ ។

ក្រុមហេសបូឡាលីបង់ បានវាយប្រហារគ្រាប់រ៉ុក្កែតរាប់ពាន់គ្រាប់ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣រហូតមក ពេលដែលពួកគេបើកការវាយប្រហារ ដើម្បីបង្ហាញសាមគ្គីភាពជាមួយក្រុមហាម៉ាស់ រយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយការវាយប្រហារឆ្លងព្រំដែនរបស់ក្រុមជីវពលប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះ ចេញពីតំបន់ហ្កាហ្សា ។

សង្រ្គាមពេញបន្ទុក បានផ្ទុះឡើងកាលពីខែមុន ពេលដែលអ៊ីស្រាអែលបើការវាយប្រហារតាមច្រកអាកាសទ្រង់ទ្រាយធំ និងបានសម្លាប់មេដឹកនាំក្រុមហេសបូឡាលោក Hassan Nasrallah និងសមាជិកភាគច្រើននៃមេបញ្ជាការជាន់ខ្ពស់របស់គាត់ ។

ខណៈពេលនោះដែរ អ៊ីស្រាអែល បានចេញការព្រមានឲ្យជម្លៀសខ្លួនអ្នកស្រុកចេញពីទីក្រុង Baalbek ស្ថិតនៅតំបន់ភាគខាងកើតលីបង់ សម្រាប់រយៈពេល ២ថ្ងៃជាប់ៗគ្នា ។

កាលពីថ្ងៃពុធ ពួកគេ បានបើកការវាយប្រហារតាមច្រកអាកាសយ៉ាងខ្លាំងក្លាលើគោលដៅរបស់ក្រុមហេសបូឡានៅក្នុងទីក្រុងមួយនេះ ដែលជាទីក្រុងសម្បូរដោយប្រាសាទរ៉ូម៉ាំង ។

ក្រុមហេសបូឡា និយាយថា ពួកគេក៏បានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងគ្រាប់កាំភ្លើងធំលើកងកម្លាំងអ៊ីស្រាអែលនៅជិតទីក្រុងភ្នំយុទ្ធសាស្រ្តភាគខាងត្បូង Khiyam ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        59
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        88
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm