មន្ត្រីហាម៉ាសនិយាយថា ក្រុមបដិសេធបទឈប់បាញ់រយៈពេលខ្លី នៅហ្កាហ្សា

2024/11/01 03:11:33 am        67


មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស នៅថ្ងៃព្រហស្បតិ៍ (ទី៣១ ខែតុលា) នេះ បាននិយាយថា ក្រុមបដិសេធសំណើណាមួយ ក្នុងគោលបំណងចង់ឲ្យមានការបញ្ឈប់ជាបណ្តោះអាសន្ននូវការប្រយុទ្ធគ្នា ដែលមានរយៈពេលជាង ១ឆ្នាំ នៅតំបន់ហ្កាហ្សា ហើយទទូចឲ្យមានបទឈប់បាញ់យូរអង្វែង។

ប្រមុខដឹកនាំជាន់ខ្ពស់ លោក Taher al-Nunu ដែលមានតួនាទីជាអ្នកនាំពាក្យរបស់ក្រុមហាម៉ាស បានប្រាប់សារព័ត៌មាន AFP ថា៖ «គំនិតឲ្យមានការផ្អាកជាបណ្តោះអាសន្ន ក្នុងសង្រ្គាមនេះ ដែលស្រាប់តែមានការលុកលុយឡើងវិញ នាពេលក្រោយ គឺជាអ្វីដែលយើងបានបង្ហាញជំហររបស់យើងរួចហើយ។ ក្រុមហាម៉ាសគាំទ្រដល់ការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍តែប៉ុណ្ណោះ មិនមែនការផ្អាកជាបណ្តោះអាសន្នទេ»។

បើយោងតាមប្រភពដែលដឹងអំពីកិច្ចពិភាក្សានេះ បានប្រាប់សារព័ត៌មាន AFP កាលថ្ងៃពុធ (ទី៣០ ខែតុលា) ថា អ្នកសម្រុះសម្រួលដែលកំពុងប្រឹងប្រែងចរចាឲ្យមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ត្រូវបានគេរំពឹងថា នឹងស្នើឡើងបទឈប់បាញ់រយៈពេល «តិចជាងមួយខែ» ដល់ក្រុមហាម៉ាស។

ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារតែភាពរសើបនៃកិច្ចពិភាក្សានេះ ប្រភពបាននិយាយថា កិច្ចប្រជុំ រវាងប្រមុខទីភ្នាក់រដ្ឋាភិបាលអ៊ីស្រាអែល Mossad លោក David Barnea នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក លោក Bill Burns និងនាយករដ្ឋមន្ត្រីកាតា នៅទីក្រុងដូហា ដែលបានបញ្ចប់កាលពីថ្ងៃទី២៨ ខែតុលា បានពិភាក្សាគ្នាអំពីការស្នើឲ្យមានបទឈប់បាញ់ «រយៈពេលខ្លី» តិចជាងមួយខែ។

ប្រភពនោះបានបន្ថែមថា សំណើនេះពាក់ព័ន្ធនឹងការដោះដូរចំណាប់ថ្នូរអ៊ីស្រាអែល ជាមួយជនជាតិប៉ាឡេស្ទីន ដែលជាប់ឃុំនៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល និងការផ្ដល់ជំនួយដល់តំបន់ហ្កាហ្សាឲ្យកាន់ច្រើនជាងមុន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        155
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        194
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm