ក្រុមអ្នកស្ម័គ្រចិត្ត ដាំកូនឈើនៅទូទាំងប្រទេសអ៊ីរ៉ាក់ ដើម្បីប្រយុទ្ធប្រឆាំងការឡើងកម្តៅផែនដី

2024/11/01 03:34:18 am        49

ក្រុមអ្នកស្ម័គ្រចិត្តគ្រប់ស្រទាប់វណ្ណៈ និងគ្រប់វ័យ នាំគ្នាដាំកូនឈើនៅទូទាំងប្រទេសអ៊ីរ៉ាក់ ក្នុងយុទ្ធនាការមួយមានគោលដៅប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងការឡើងកម្តៅផែនដី ដែលបានក្លាយជាកាតាលីករសម្រាប់វាលរហោឋាននៅក្នុងប្រទេសមួយនេះ ។

នៅក្នុងទីក្រុង Basra ក្រុមអ្នកចូលចិត្តបរិស្ថាន និងក្រុមអ្នកស្ម័គ្រចិត្តដែលចង់ប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់បង្កឡើងដោយសារសីតុណ្ហភាពឡើងខ្ពស់ និងនគរូបនីយកម្ម បានជួបជុំគ្នា្កក្រោមគម្រោង Eternity Project ។

លោក Ali Qassim គឺជាស្ថាបនិកបង្កើតយុទ្ធនាការនេះ និយាយថា ទីក្រុង Basra រងផលប៉ះពាល់ខ្លាំងជាងទីក្រុងណាណាទាំងអស់ ដោយសារបាតុភូតឡើងកម្តៅផែនដី ដែលឡើងដល់ចំណុចមួយនាំឲ្យក្រុមអ្នកព្យាករណ៍ឧតុនិយមមួយចំនួន ចាត់ទុកទីក្រុង Basra ថាជាមាត់ចង្រ្កានសកលលោក ដោយសារការកើនឡើងសីតុណ្ហភាពខ្ពស់ខ្លាំងបំផុត ។

លោក Ali Mhana គឺជាអ្នកស្ម័គ្រចិត្តម្នាក់នៅក្នុងគម្រោង Eternity Project និយាយថា ពួកគេចាប់ផ្តើមជាមួយកូនឈើ ១.១០០ដើម ។

លោកបន្តថា ពួកយើងនឹងបន្តដាំកូនឈើនៅតាមតំបន់រាប់ពាន់កន្លែងផ្សេងទៀតនៅក្នុងទីក្រុងដែលត្រូវការរបាំងការពារបរិស្ថាន ។ ពួកយើងអាចផ្គត់ផ្គង់ទឹកដល់តំបន់វាលខ្សាច់នេះ ហើយនៅរដូវក្តៅ វានឹងរឹងមាំ វានឹងអាចបង្កើតរបាំងបៃតង ដែលជារបាំងការពារបរិស្ថាន ។

ដោយឡែក នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ និងក្រសួងកសិកម្ម សហការណ៍ជាមួយអង្គភាពផ្សេងទៀតនៅក្នុងរដ្ឋាភិបាលអ៊ីរ៉ាក់ បានបើកយុទ្ធនាការដាំកូនឈើផ្សេងៗជាច្រើនទៀតនៅទូទាំងប្រទេសអ៊ីរ៉ាក់ ។

អង្គការសហប្រជាជាតិ(UN)បានចាត់ទុកប្រទេសអ៊ីរ៉ាក់ថាស្ថិតក្នុងចំណោមប្រទេសចំនួន ៥ដែលងាយរងគ្រោះបំផុតដោយសារបម្រែបម្រួលអាកាសធាតុនៅលើសកលលោក ដោយពួកគេបានលើកឡើងពីភាពខ្សត់ទឹក គ្រោះរាំងស្ងួត និងសីតុណ្ហភាពក្តៅខ្លាំង ។

នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ កសិកម្មអ៊ីរ៉ាក់ បានរងគ្រោះដោយសារកង្វះខាតភ្លៀងធ្លាក់បង្កឡើងពីបម្រែបម្រួលអាកាសធាតុ ទឹកហូរកាន់តែតិចឆ្លងកាត់ទន្លេសំខាន់ទាំង ២របស់ពួកគេ គឺទន្លេ Tigris និងទន្លេ Euphrates ហើយជម្លោះអស់រយៈពេលជាច្រើនទសវត្សរ៍ បានរំខានដល់ការដាំដុះ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        192
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        232
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        210

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm