កម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានបូកបី លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅសិង្ហបុរី

2024/11/01 04:32:41 am        82

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានបូកបី លើកទី១៣ (The 13th ASEAN Plus three labour minister meeting - 13th ALMM+3) ក្រោមមូលបទ "ការពង្រឹងភាពធន់ និងការលើកកម្ពស់នវានុវត្តន៍" នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងហត្ថពលកម្មសិង្ហបុរី និងមានការចូលរួមពីរដ្ឋមន្ត្រី/ប្រធានប្រតិភូក្រសួងការងារនៃរដ្ឋជាសមាជិកអាស៊ាន និងប្រទេសជាដៃគូសន្ទនាអាស៊ានបូកបី រួមមាន សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ, រួមនិងរដ្ឋមន្រ្ដីការងារទីម័រឡេស្ដេ ក្នុងឋានៈជាអ្នកសង្កេតការណ៍, និងឯកឧត្តមអគ្គលេខាធិការអាស៊ាន។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណ ចំពោះសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ដែលតែងតែជួយគាំទ្រ និងជំរុញការពង្រឹងភាពធន់ និងការលេីកកម្ពស់នវានុវត្តន៍ ក្នុងទីផ្សារការងារក្នុងតំបន់អាស៊ាន។ ជាក់ស្តែង ប្រទេសទាំងបីបានផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីជួយគាំទ្រវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅប្រទេសកម្ពុជា រួមមាន៖ ១- កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដែលបានដើរតួយ៉ាងសំខាន់ក្នុងការកសាងភាពធន់តាមរយៈ "គម្រោងពង្រឹងជំនាញអភិវឌ្ឍន៍នៅកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា" ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងកិច្ចសហប្រតិបត្តិការត្រីកោណ។ គំនិតផ្តួចផ្តើមនេះបានបង្កើនជំនាញ និងការអភិវឌ្ឍន៍លើសេវា និងប្រព័ន្ធព័ត៌មានទីផ្សារការងារ រួមជាមួយនឹងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំរវាងស្ថាប័នសាធារណៈ និងវិស័យឯកជន។ ២- កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន បាននិងកំពុងជួយលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ (Occupational Safety and Health - OSH) នៅកម្ពុជា ក៏ដូចជាប្រទេសជាសមាជិកអាស៊ានដទៃទៀត ពិសេសលើវិស័យសំណង់ ដែលនេះមិនត្រឹមតែជួយបង្កើនសុវត្ថិភាពនៅកន្លែងធ្វើការប៉ុណ្ណោះទេ ថែមទាំងបាននាំមកនូវបច្ចេកវិទ្យាថ្មីៗទៀតផងដែរ។ និង៣- ភាពជាដៃគូជាមួយសាធារណរដ្ឋកូរ៉េ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ បាននិងជំរុញវិស័យបណ្តុះបណ្តាលបច្ចេកទេស (TVET) នៅកម្ពុជា ពិសេសលើផ្នែកឌីជីថលភាវូបនីយកម្ម ដែលធ្វើឱ្យកម្លាំងពលកម្មនៅក្នុងតំបន់អាស៊ានកាន់នៅតែមានភាពប្រកួតប្រជែង ស្របតាមបរិបទការងារសកលបច្ចុប្បន្ន។

ក្រសួងការងារ បានបញ្ជាក់បន្ថែមថា ជាលទ្ធផលនៃកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការងារនៃបណ្ដាប្រទេសអាស៊ាន និងប្រទេសអាស៊ានបូកបីទាំងអស់ បានអនុម័តនូវ "សេចក្តីថ្លែងការណ៍រួម (Joint Statement) នៃកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានបូកបី លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ" ដែលជាឯកសារគោលក្នុងការអនុវត្តការងារបន្ដក្នុងរយៈពេល ២ឆ្នាំទៅមុខ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm