ក្រសួង​កិច្ចការនារី ​បណ្ដុះបណ្ដាល​ផ្នែក​ចំណេះដឹង​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍន៍​សហគ្រិនភាព​ស្ត្រី​ក្នុង​ខេត្តព្រះវិហារ

2021/04/27 09:59:58 am        30

ព្រះវិហារ ៖ ​ក្រសួង​កិច្ចការ​នារី បាន​បណ្ដុះបណ្ដាល​ផ្នែក​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ការ​អភិវឌ្ឍ​សហគ្រិនភាព​ស្ដ្រី ​ប្រមាណ​៥០​នាក់ ​ដែល​ភាគច្រើន​ជា​ស្ដ្រី ​មកពី​តាម​មន្ទីរ​នានា​ ក្នុង​ខេត្ដ​ព្រះវិហារ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ​របស់ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើងជា​បន្តទៀត​។


ពិធី​នេះ ធ្វើឡើង​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២១ ​ដល់​ថ្ងៃទី​២២ ​ខែកញ្ញា ​ឆ្នាំ​២០២០​នេះ ​នៅ​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ដ​ព្រះវិហារ​ ដោយ​រួម​សហការ​ជាមួយ​ធនាគារជាតិ​កម្ពុជា​ និង​ក្រុមហ៊ុន​វី​សា​ផងដែរ​។


នៅក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​ លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី មានប្រសាសន៍ថា ​ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឡើង ​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ចំណេះដឹង​ដល់​មន្ត្រី​បុគ្គលិក​នៃ​មន្ទីរ​ និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី​អំពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ​និង​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​សម្រាប់​សេវាកម្ម​ហិរញ្ញវត្ថុ ​ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​បន្ត សម្រាប់​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​អាជីវកម្ម ​និង​ធុរកិច្ច​របស់​ស្ត្រី​នៅ​តាម​មូលដ្ឋាន​នៃ​ប្រទេស​កម្ពុជា​។


លោកជំទាវ ​បាន​បន្តទៀតថា​ វគ្គ​បណ្ដុះបណ្ដាល​នេះ មានការ​រួមបញ្ចូល ​នៅ​ប្រធានបទ​សំខាន់ៗ​ចំនួន​៦ ​ដែល​ទាក់ទង​ទៅ​ និង​បញ្ហា​ជុំវិញ​ចំណេះដឹង ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ស្ត្រី​មាន​ជាអាទិ៍​ បរិបន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ​និង​បញ្ហា​ប្រឈម​របស់​ស្ត្រី ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ប្រភេទ​ ផលិតផល សេវា និង​គ្រឹះស្ថាន ​នៃ​ធនាគារ ​និង​ហិរញ្ញវត្ថុ ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ សេវា​ទូទាត់ សេវា​ធានារ៉ាប់រង ​និង​កិច្ចការពារ​អតិថិជន​។​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ក្រុមហ៊ុន​វី​សា​ ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ពិភពលោក ​ក្នុងការ​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល ។


លោកជំទាវ ចឹក ហេង អភិបាលរង​ខេត្ដ​ព្រះវិហារ​ បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​កិច្ច​ការនារី ធនាគារ​ជាតិ​នៃ​កម្ពុជា​ និង​ក្រុមហ៊ុន វី​សា ដែល​បាន​ចុះ​មក​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍន៍​សហគ្រិនភាព​ស្ត្រី​នៅ​ក្នុង​ខេត្តព្រះវិហារ ។ ​


លោកជំទាវ​ក៏បាន​ផ្ដាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់​ ត្រូវ​យកចិត្តទុកដាក់​ត្រងត្រាប់​ស្ដាប់​ និង​ចាប់​យក​ចំណេះដឹង​ពី​វគ្គ​បណ្ដុះ​បណ្ដាល​នា​ថ្ងៃនេះ ​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​របស់ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើងជា​បន្តទៀត​៕


ដោយ ៖ សាវី​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        341
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm