អភិបាលខេត្តចាត់ឱ្យមេធាវីពិនិត្យលើបណ្តឹងរបស់ឈ្មួញនាំចូលបង្កងដែលបានប្តឹងមន្ត្រីអនុវត្តច្បាប់ ដើម្បីផ្តល់តម្លាភាព និងយុត្តិធម៌

2024/11/01 05:02:00 pm        231

កណ្តាល៖ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តារសារព័ត៌មាន និងបណ្តាញសង្គម អភិបាល​ខេត្ត​កណ្តាល ឯកឧត្តម គួច ចំរើន បានចាត់ឱ្យមេធាវីរដ្ឋបាលខេត្ត សិក្សាពិនិត្យផ្លូវច្បាប់ជាបន្ទាន់ លើ​បណ្តឹង​របស់​ឈ្មួញនាំចូលបង្កង ដែលប្តឹងមន្ត្រីអនុវត្តច្បាប់ ដើម្បីផ្តល់នូវតម្លាភាព និងយុត្តិធម៌។

លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានប្រាប់ឱ្យដឹង​កាល​ពី​រសៀល​ថ្ងៃទី៣១តុលា នេះថា លោកមិនបារម្ភរឿង ឈ្មួញបង្កងដែលនាំចូលបង្កង ដោយខុសច្បាប់ ឈ្មោះ ចឹង បៀង ប្តឹងនោះទេ ព្រោះលោកអនុវត្តច្បាប់ទៅតាមតួនាទី និងឋានានុក្រម ហើយ​ថវិកា​ដែល​ធ្វើ​ការ​ពិន័យ ក៏បានបង់ចូលចំណូលរដ្ឋ រួចរាល់អស់ហើយដែរ និងមានលិខិត​ស្នាម​ត្រឹម​ត្រូវ​ទៀត​ផង​។

លោកបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី៤ កញ្ញា កន្លងទៅ ខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថខេត្ត បានឃាត់រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3G.5776 មួយគ្រឿង ដឹកបង្កងនាំចូល គ្មានវិញ្ញបនបត្របញ្ជាក់គុណភាព ផ្នែករោគ​សាស្ត្រ ចំនួន៧០០Kg តាមបញ្ញាតច្បាប់ស្តីពីជលផលឆ្នាំ២០០៦ មាត្រ៩៣ ចំណុច៦ បានចែង​ថា “ការនាំចេញ នាំចូល ផលិតផលជល​ផល​គ្មាន​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​ផ្នែក​រោគ​សាស្ត្រ​ជល​ផល” ត្រូវទទួលរងពិន័យអន្តរកាលពីរដ្ឋបាលជលផលជាប្រាក់ ពីរដងលើតម្លៃទីផ្សារ នៃវត្ថុ​តាង​ពិតប្រាកដ នៅផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ។ ដែល​កន្លងមករដ្ឋបាលជលផលបានណែនាំ ធ្វើកិច្ចសន្យា២លើកមកហើយ ប៉ុន្តែ ម្ចាស់​អាជីវកម្ម​នៅ​តែ​ប្រព្រឹត្តិ​ល្មើ​សច្បាប់ ទើបឈានដល់​ការចាប់​យក​វត្ថុតាង​យក​មក​រក្សា​ទុករង់​ចាំម្ចាស់​ចូល​ខ្លួន​ដោះ​ស្រាយ ប៉ុន្តែ ម្ចាស់មិនព្រមអនុវត្តតាមការពិន័យ វត្ថុតាងត្រូវបាន​សម្រេច​បន្ត​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់​ស្តីពី​ជលផល។

លោក នួន បូរ៉ា មេធាវីរដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រោយផ្ទុះករណីនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានចាត់ឱ្យលោកពិនិត្យសិក្សាអង្គហេតុ និងអង្គច្បាប់ ដើម្បីធ្វើ​ការ​តតាំង​តាមផ្លូវច្បាប់ ផ្តល់នូវតម្លាភាព យុត្តិធម៌ ដល់សាម៉ីភាគី ពិសេស មន្ត្រីអនុវត្តច្បាប់។

គួរ​បញ្ជាក់ផងដែរថា ក្នុងពាក្យបណ្តឹងរបស់លោក ចឹង បៀង ចុះថ្ងៃទី១១ កញ្ញា ២០២៤ បក​ប្តឹង​លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល ទៅនាយកដ្ឋាន​ព្រហ្ម​ទ័ណ្ឌ​ក្រសួង​មហាផ្ទៃ ពីបទ ធ្វើឱ្យខូចខាតដោយចេតនា និងប្រព្រឹត្តិអំពើពុករលួយ ដោយចោទថា ចាប់​បង្កង​នាំចូលរបស់ខ្លួន ទាមទារឱ្យបង់ប្រាក់ដោយគ្មានវិក័យបត្រផាកនិព័យចូលរដ្ឋត្រឹមត្រូវ និង​បាន​រៀបរាប់ថា អ្នកដែលរងការពិន័យក្រៅពីខ្លួន មានឈ្មោះចែ ណារី ឈ្មោះ ឡុង គឹមហេង និង ចែ ជាង ទៀតផង។ ប៉ុន្តែ តំណាងក្រុមហ៊ុន ឡុង គឹមហេង បានចេញបានដិសេធន៍ថា ក្រុមហ៊ុន​គាត់​ពុំ​ធ្លាប់​រងការពិន័យឬជំរិតទារប្រាក់ពីសំណាក់លោក ហេង សុភារិទ្ធ និងមន្ត្រីជលផល​ខេត្ត​កណ្តាល ឡើយព្រោះក្រុមហ៊ុនគាត់មានទាំងលិខិតអនុញ្ញាតដឹកជញ្ជូន និងវិញ្ញាបនបត្រ​បញ្ជាក់​គុណ​ភាពរោគសាស្រ្ត ត្រឹមត្រូវតាមច្បាប់៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm