ករណីជំងឺអុតស្វា (Mpox) នៅទ្វីបអាហ្រ្វិក បង្ហាញកំណើន ៥០០% ធៀបនឹងឆ្នាំមុន

2024/11/01 05:10:55 pm        101

ទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺអាហ្វ្រិក (Africa CDC) បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ (៣១ តុលា) ថា ជំងឺអុតស្វា ឬហៅថា អឹមផក (Mpox) បន្តរីករាលដាលនៅលើទ្វីបអាហ្រ្វិក ដោយបង្ហាញពីការកើនឡើងជាង ៥០០% ពីតួលេខកាលពីឆ្នាំមុន។

អង្គការសុខភាពពិភពលោក WHO បានប្រកាសថា ជំងឺអុតស្វា ជាភាពអាសន្នសុខភាពសកលនៅពាក់កណ្តាលខែសីហា បន្ទាប់ពីមេរោគប្រភេទថ្មីបានចាប់ផ្តើមរីករាលដាលពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ទៅកាន់ប្រទេសជិតខាង។

លោក ង៉ាស៊ី ង៉ុនហ្គោ (Ngashi Ngongo) មកពីមជ្ឈមណ្ឌលជំងឺអាហ្រ្វិក CDC បានប្រាប់សន្និសីទសារព័ត៌មានថា "ស្ថានភាពមិនទាន់ស្ថិតក្រោមការគ្រប់គ្រងនៅឡើយទេ ហើយការរីករាលដាលនៅតែកើនឡើងជាទូទៅ"។


ទិន្នន័យរបស់ទីភ្នាក់ងារសុខភាពសាធារណៈបង្ហាញថា ប្រទេសអាហ្រ្វិកចំនួន១៩ បានឃើញករណីសង្ស័យអុតស្វា ច្រើនជាង ៤៨.០០០ករណី រួមទាំងការស្លាប់ចំនួន ១.០៤៨នាក់ រហូតមកដល់ពេលនេះ។ អាហ្រ្វិកកណ្តាល ដែលជាតំបន់រងគ្រោះខ្លាំងជាងគេដោយជំងឺនេះ មានករណីឆ្លងចំនួន ៨៥.៧% និងការស្លាប់ ៩៩.៥% ក្នុងចំណោមតួលេខនៅទ្វីបអាហ្រ្វិកទាំងមូល។

មេរោគនេះអាចឆ្លងតាមរយៈការប៉ះពាល់រាងកាយជិតស្និទ្ធ រួមទាំងទំនាក់ទំនងផ្លូវភេទ។ ពូជថ្មីរបស់វាដែលគេស្គាល់ថា ក្លេដ ១ប៊ី (Clade Ib) ក៏កំពុងរីករាលដាលទៅអឺរ៉ុបផងដែរ ហើយត្រូវបានគេរកឃើញនៅប្រទេសស៊ុយអែត អាល្លឺម៉ង់ និងអង់គ្លេស៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        34
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm