ឆ្លង​ចរន្តអគ្គិសនី​ ឆេះផ្ទះប្រជាពលរដ្ឋជាន់ទី១ ខូចខាត​សម្ភារៈអស់មួយចំនួន នៅខណ្ឌបឹងកេងកង

2021/10/15 12:52:34 pm        502

ភ្នំពេញ ៖​ អគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅជាន់ទី១ បានបង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញជួយអន្តរាគមន៍ទាន់ពេល និងមិនរាលដាលដល់ផ្ទះជិតខាងនោះឡើយ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចផ្ទះជួល តាមបណ្តោយផ្លូវព្រះនរោត្តមពក្រុម៦៨ភូមិ៥បសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលពីរនាក់ប្តីប្រពន្ធពួកគាត់កំពុង​តែស្នាក់នៅក្នុងបន្ទប់ជួលរបស់គាត់ នៅជាន់ទី ១ ក៏ស្រាប់តែទុស្សេខ្សែរភ្លើងហុយផ្សែង និងបែកផ្កាភ្លើងនៅតុដាក់កុំព្យូទ័រមួយជាកន្លែងធ្វើការរបស់គាត់។ ភ្លាមនោះ ពួកគាត់រត់ចេញ​មកខាងក្រៅ​បន្ទប់ស្រែកឲ្យគេជួយ ទើបបានបង្ករការភ្ញាក់ផ្អើលទៅដល់អ្នកនៅក្បែរខាង និង​កម្លាំងមានសម្ថកិច្ចខណ្ឌបឹងកេងកង ចុះមកដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយអន្តរាគមន៍។ 

តាមប្រភពដដែល បានបន្តទៀតថា ពេលដែលកម្លាំងមានសម្ថកិច្ចបានចុះមកដល់ក៏បានជួយ​អន្តរាគមន៍​យកបំពង់ពន្លត់អគ្គិភ័យទៅជួយធ្វើការបាញ់ពន្លត់ តែដោយសារតែខ្លាចក្រែងភ្លើងឆេះ​រីករាលដាលកាន់តែធំ និងដល់ផ្ទះអ្នកដ៏ទៃ ហើយបានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ របស់​ការិយាល័យពន្លត់អគ្គីភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញ មកជួយ​អន្តរាគមន៍​បាញ់ទឹក​ពន្លត់ផងដែរ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ចំពោះមូលហេតុ​ នៃការឆាបឆេះ​ បណ្តាលមកពីការ​ឆ្លងចរន្តអគ្គិសនី​។ ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះ​ ថ្មបេតុង ដែលមានទំហំ​ ៤ម៉ែត្រគុណ៤ម៉ែត្រ​ ​ខូចខាតសម្ភារៈ​​ប្រើប្រាស់អស់មួយចំនួន​ នឹងពុំបណ្តល​ឲ្យ​ឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ៥គ្រឿង ប្រើប្រាស់ទឹកអស់​ ៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប​,​ រថយន្តជំនួយមកក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ពុំប្រើប្រាស់ទឹក​ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ១០និង០០នាទីព្រឹក​នាថ្ងៃដដែរ៕

អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm