សិប្បករខ្មែរ ថ្លែងនូវការអរគុណចំពោះក្រុមការងារពិសេសរបស់នាយករដ្ឋមន្ត្រី បានជួយរកកន្លែងលក់ដូរ

2024/11/01 07:21:16 pm        217

សិប្បករខ្មែរ បង្ហាញនូវអារម្មណ៍សប្បាយរីករាយ ចំពោះការគិតគូរ និងជួយជ្រោមជ្រែង នៃក្រុម​ការងារ​ពិសេសរបស់នាយករដ្ឋមន្ត្រី លើការដាក់លក់សាកល្បងនៅក្នុងទីផ្សារ Sunshine Night Market ដោយពួកគាត់រំពឹងថា ការដាក់លក់នៅក្នុងផ្សារមួយនេះ នឹងអាច មានការគាំទ្រ និងលក់ដាច់បានច្រើន ។

សិប្បករ ដែលជាម្ចាស់សិប្បកម្មកែច្នៃ និងវេចខ្ចប់ចំណីអាហារក្នុងស្រុក លើកឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ភ្នាក់ងារអ្នកយក ព័ត៌មាន BTV ស្តីពីការលក់សាកល្បង នៅផ្សាររាត្រីរាជ​ធានី​ភ្នំពេញ Sunshine Night Market ចាប់ពីថ្ងៃទី ៣១ ខែ តុលា ម្សិលមិញ នេះថា ពាក់ព័ន្ធ​ការ​រៀបចំ​ព្រឹត្តិការណ៍ពិព័រណ៍នានា ពួកគាត់តែងតែចូលរួមដើម្បីដាក់បង្ហាញផលិតផល ក៏ដូចជា​ការ​ផ្សព្វ​ផ្សាយ​ទៅដល់ប្រពលរដ្ឋដូចជា បញ្ហាវេចខ្ចប់ គុណភាព និងអនាម័យជាដើម ដើម្បីឲ្យ​ប្រជាជន​យើង​ជួយគាំទ្រផលិតផលក្នុងស្រុក ក្នុងនោះការ ចូលរួមគាំទ្រពីប្រជាជន ពិត​ជា​មាន​សារៈ​សំខាន់ណាស់, ប្រសិនបើខ្សែច្រវាក់ផលិតកម្មក្នុងស្រុកដំណើរកាន់តែខ្លាំង វាជាការចូលរួម ចំណែក ដល់ការលើកកម្ពស់កសិករជាអ្នកដាំដុះ វិស័យការងារ និងការបង្កើត​នូវ​តម្លៃ​បន្ថែម​កាន់​តែខ្ពស់​។

សិប្បករ ទាំងនេះលើកឡើងស្រដៀងគ្នាទៀតថា ជាក់ស្តែងក្នុងបច្ចុប្បន្ននេះ ពួកគាត់​បាន​លក់​ដាច់​កាក់​កប​គ្រាន់បើជាងមុន ហើយរំពឹងថា នៅពេលខាងមុខ​ផលិតផល​របស់​ពួក​គាត់​នឹង​អាច​ហូរ​ចូល​ទីផ្សារ​កាន់​តែ​ច្រើន និងបានថ្លែងអំណរគុណចំពោះគណៈ- កម្មាធិការជាតិជំរុញចលនា​ភូមិ១​ផលិត​ផល​១ និងក្រុមការងារពិសេសរបស់នាយករដ្ឋមន្ត្រី លើកិច្ចការត្រួតពិនិត្យ តាមដាន និង​វាយ​តម្លៃ ការអនុវត្តគោលនយោបាយពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហគ្រាសធុនមីក្រូ តូច និងមធ្យម និងបានស្នើសុំទីតាំង ផ្សាររាត្រីរាជធានាភ្នំពេញ Sunshine Night Market ឱ្យ​សហ​គ្រាសផលិតផលិតផលខ្មែរមកលក់សាកល្បងនៅទីនេះ។

ជុំវិញការដាក់​លក់​ផលិតផលនេះ លោក ទិនហ្វៃ អ្នកចាត់ការទូទៅនៃគម្រោង Sunshine Family Park លើកឡើងថាបច្ចុប្បន្ននៅក្នុង គម្រោង Sunshine Family Park មានជីវករ ៦៨ ស្តង់ បានកំពុងដាក់លក់ផលិតផលរបស់ខ្លួន, ដោយឡែកការអនុញ្ញាត្តិឱ្យសិប្បករ ខ្មែរ របស់​ចលនា​ភូមិ១ផលិតផល១ លោកមានគោលបំណងជួយផ្សព្វផ្សាយ និងការជួយ​ដល់​ការ​លក់​ដូរ​របស់​សិប្បករ​ខ្មែរ ក្នុងរយៈ ពេលវែង ដើម្បីឱ្យពួកគាត់ស្វែងរកចំណូល សម្រាប់ដោះ​ស្រាយ​ក្នុង​ជីវភាព និងកិច្ចដំណើរការអាជីវកម្មរបស់ពួកគាត់ឱ្យកាន់តែប្រសើរ និង​ក៏​ជា​ការ​ចូល​រួម​ចំណែក​ជាមួយ​រាជ​រដ្ឋាភិបាលកម្ពុជាផងដែរ លើការលើកកម្ពស់ដល់សហគមន៍ដាំដុះ និងការបង្កើត​ការងារជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        3
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        212
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm