កីឡាការិនីទូកចែវ «ព្រះពៃស្រពណ៌» ខិតខំហាត់សម ដើម្បីកេរ្តិ៍ឈ្មោះភូមិឃុំស្រុកខេត្ត ទោះក្នុងវ័យចាស់ក៏ដោយ

2024/11/01 07:34:18 pm        370

កីឡាការនីទូកចែវព្រះពៃស្រពណ៌ទាំងអស់ នៅមានចិត្តស្រឡាញ់កីឡានេះ តែអាយុកាន់ច្រើន កម្លាំង​កាយថយចុះ អ្វីដែលជាបញ្ហានោះ គឺមិនមានអ្នកបន្តវេន ព្រោះក្មេង​ឥឡូវ​សុទ្ធតែ​អ្នក​ធ្វើការ​តាម​រោងចក្រ។ ការខិតខំហាត់សមនាពេលនេះ ដើម្បីកេរ្ត៍ឈ្មោះភូមិឃុំស្រុកខេត្ត ប្រជាជន ជាពិសេស​គឺ​ទំនៀមទម្លាប់ប្រពៃណីខ្មែរតែម្តង ។ ទូកចែវនារី ព្រះពៃស្រពណ៌ បានត្រៀមខ្លួន​ជា​ស្រេច​ហើយ ក្នុងការចូលរួមប្រណាំងទូកងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះ​ព្រះខែ អកអំបុក ក្នុងឆ្នាំនេះ ។

កីឡាការនី២នាក់បានអោយដឹងថា គាត់បានចូលជាសមាជឹកកីឡាទូកចែវនារី ព្រះពៃស្រពណ៌ នេះ​តាំងពីអាយុ១៥ឆ្នាំ ខ្លះ១៦ឆ្នាំមកម្លេះ ពេលនេះវ័យចូលជាង៤០អស់ហើយ។ ដោយសារ​មាន​ចិត្ត​ស្រឡាញ់​វិស័យកីឡាប្រណាំងទូកង ទោះជាកម្លាំងរបស់ខ្លួនកាន់តែថយចុះ និងមិនមាន​អ្នក​បន្ត​​វេន​ពិតមែន ពួកគាត់ក៏នៅតែបន្តចូលរួមប្រណាំងទូករហូតដល់បច្ចុប្បន្ន ដើម្បីកេរ្ត៍​ឈ្មោះអ្ន​ក​ភូមិ​ ស្រុក ឃុំ ខេត្តរបស់គាត់ ហើយវាជាប្រពៃណីខ្មែរតាំងពីដូនតាផងដែរ។ ពេលប្រណាំងម្តងៗ កីឡាការនីទាំងអស់ បានប្រើកម្លាំងអស់ពីខ្លួនតែម្ដង ព្រោះខ្លាចចាញ់គេ តែក៏មាន​វិធី​សាស្ត្រ​ក្នុង​ការ​ប្រើក​ម្លាំង និងបច្ចេកទេសចែវ រួមទាំងអ្នកបញ្ជាទូកផងដែរ។ ប៉ុន្តែពេលឈ្នះហើយ យើងអាច​បន្ធូរ​ដៃ​ដក​ដង្ហើមបានស្រួលវិញ ។

លោក អៃ ឈុន មេឃុំជលសា ស្រុកជលគីរី បានថ្លែងថា៖ កីឡាការនីទូកងទាំងអស់ សុទ្ធតែ​មាន​ក្ដីស្រឡាញ់កីឡាប្រភេទនេះ ព្រោះវាជាកេរ្តិ៍តំណែលពីដូនតា ជាពិសេសគឺកេរ្តិ៍ឈ្មោះស្រុកភូមិ ដោយ​មិន​ប្រាថ្នាប្រាក់រង្វាន់ឡើយ ។ ដោយសារតែគាត់ស្រឡាញ់បុណ្យប្រពៃណីជាតិ ទើប​ពួក​គាត់​​ចូលរួម ទោះបីបានតិចឬច្រើន ក៏គាត់នៅតែខំខ្នះខ្នែងដដែល ទើបទូកចែវ ព្រះពៃស្រពណ៌​នេះ ​ទទួលបានជ័យជំនះលេខ១ជារៀងរាល់ឆ្នាំ និងគ្មានគូប្រកួតឡើយ ។ មានឈ្មោះជា​ទូក​ចែវ​នារី​ក៏ពិ​តមែន ក៏ប៉ុន្តែទូកព្រះពៃស្រពណ៌​នេះ ក៏មានបុរសចែវនៅខាងក្បាល និងកន្សៃទូក​ចំនួន​៥​នាក់​ដែរ​ គឺខាងមុខ២នាក់ និងកន្សៃ៣នាក់ ព្រោះប្រុសៗ ងាយក្នុងការបញ្ជាទូក និងកាច់ចង្កូតទូក ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm