អង្គការ​ផ្កាយ​សមុទ្រ​ចាប់ឆ្នោត​ផ្សងសំណាង​អាវ Spurs ដែល​មាន​ហត្ថលេខា Bale និង Son

2021/10/15 01:14:55 pm        111

​បាល់ទាត់៖ ​កាលពី​ថ្ងៃទី២ ខែឧសភា​កន្លងទៅ​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា ISF សហការ​ជាមួយ​ក្រុមហ៊ុន AIA កម្ពុជា និង​ក្លិប​បាល់ទាត់ Tottenham Hotspur របស់​អង់គ្លេស​បាន​ពាក់អាវ​ដែល​បាន​បោះពុម្ព​ជាពិសេស ដោយមាន​និមិត្តសញ្ញា​របស់​អង្គការ​ផ្កាយ​សមុទ្រ​ក្នុងការ​ប្រកួត Premier League ជាមួយនឹងក្លឹប​បាល់ទាត់ Sheffield United​។​

​​អាវ​កីឡា​ដែល​ត្រូវបាន​ពាក់​ក្នុង​ការប្រកួត​ត្រូវ​ចុះហត្ថលេខា​ដោយ​កីឡាករ Gareth Bale និង Heung-min Son ត្រូវ​បានដាក់​ដេញថ្លៃ​ដើម្បី​រៃ​អង្គាស​ថវិកា​ឲ្យ​អង្គការ​ផ្កាយ​សមុទ្រ និង​មូលនិធិ​របស់​ក្លឹប​ Tottenham Hotspur ដែលមាន​គោលដៅ​បង្កើត​ឳ​កាស​នាំមក​នូវ​ការផ្លាស់ប្តូរ​ក្នុង​ជីវិត​ ដល់​ប្រជាជន​ក្នុង​សហគមន៍​មូលដ្ឋាន។​ ​​តាមរយៈ​កិច្ចសហការ​នេះ​ក្លិប​ Tottenham Hotspur បានប្រគល់​អាវ​មួយ​ដែលមាន​ហត្ថលេខា​កីឡាករ​កំពូល​របស់​ក្លិប​ទាំង ២​នាក់​មកឱ្យ​អង្គការ​ផ្កាយ​សមុទ្រ​។​ ​​ដើម្បី​អបអរ​ខួប​ទី១៥ របស់ខ្លួន អង្គការ​ផ្កាយ​សមុទ្រ​នឹង​រៀបចំ​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​ដើម្បី​រៃអង្គាស​ថវិកា ដែលមាន​រយៈពេល​ពេញ​មួយខែ​ដោយ​អ្នកមាន​សំណាង​ក្នុង​កម្មវិធី​នេះ នឹង​ទទួលបាន​អាវ​កីឡា​ដែលមាន​ហត្ថលេខា​កីឡាករ​កំពូល​ទាំង ២​នាក់​នេះ​។ ​​កម្មវិធី​រៃអង្គាសប្រាក់​នេះ​បាន​ចាប់ពី​ថ្ងៃទី១២ ខែតុលា​រហូតដល់​ថ្ងៃទី១០ ខែវិច្ឆិកា​ដោយ​អ្នកចូលរួម​ផ្សងសំណាង​ត្រូវ​ជាវ​សំបុត្រ​ចាប់ពី ១ដុល្លារ​ឡើងទៅ និង​តាម​លក្ខខណ្ឌ​ផ្សេងទៀត​ដែល​បានកំណត់​។

​​ដើម្បី​ជ្រាប​ច្បាស់​ពី​ព័ត៌មាន​បន្ថែមអាច​ចូលទៅ​កាន់​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់​អង្គការ​ផ្កាយ​សមុទ្រ​។ ​​ការចាប់​ឆ្នោត​ស្វែងរក​ម្ចាស់​អាវ​នឹង​ប្រព្រឹត្តិ​នៅ​ថ្ងៃ​សុក្រ​ ទី​១២ ខែ​វិច្ឆិកា ខណៈ​អ្នកឈ្នះ​នឹង​ទទួល​បាន​ព័ត៌មាន​តាមរយៈ​អ៊ីម៉េល រឺ​ទូរស័ព្ទ ក៏ដូចជា​ប្រកាស​តាម​បណ្តាញ​សង្គម​ផងដែរ​។ ​​ថវិកា​ដែល​ទទួល​បាន​ពី​កម្មវិធី​នេះ​នឹង​ជួយ​ដល់​កុមារ​កម្មវិធី​ស្នូល​ទាំង​បី​របស់​អង្គការ​ផ្កាយ​សមុទ្រ ក្នុង​គោលបំណង​ផ្តល់ឱ្យ​យុវជន​កម្ពុជា​នូវ​មូលដ្ឋានគ្រឹះ​នៃ​ការអប់រំ​ប្រកបដោយ​គុណភាព ពង្រឹង​សុខភាព និង​អាហារូបត្ថម្ភ កសាង​ទំនុក​ចិត្ត និង​ជួយ​ឱ្យ​ពួកគេ​អាច​កសាង​អនាគត​ដ៏​ត្រចះត្រចង់​៕

​អត្ថបទ​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        136
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        147
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm