ផ្ទះថ្មីចំនួន ៣៣ខ្នង ត្រូវបានប្រគល់ជូនកុមារ និងគ្រួសារក្រីក្រ

2024/11/01 08:48:11 pm        216

អង្គការមូលនិធិកុមារកម្ពុជា ហៅកាត់ថា ស៊ីស៊ីអេហ្វ (CCF) នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤​នេះ បានបើកសម្ពោធភូមិ ដែលសាងសង់ថ្មីសន្លាង មានឈ្មោះថា "លេនកូវ (Lenkov)"។ ភូមិថ្មី​នេះ ​មានផ្ទះចំនួន ៣៣ ខ្នងជាទីជំរកសម្រាប់កុមារ គ្រួសារ និងសមាជិកសហគមន៍ចាស់ជរា ដែល​រស់​នៅជុំវិញអតីតទីលានចាក់សំរាមក្នុងតំបន់ស្ទឹងមានជ័យ។

ភូមិ "លេនកូវ" ដែលបើកសម្ពោធនេះ ផ្តួចផ្តើមឡើងដោយ អង្គការ CCF បានចាប់ដៃគូ​ជាមួយ​អង្គកា World Housingដែលជាអង្គការមិនរកប្រាក់ចំណេញរបស់ប្រទេសកាណាដា។ ភូមិ លេន​កូវ​ គឺជាសហគមន៍ចម្រុះ ក្មេង ចាស់ ប្រុសស្រីរស់នៅជាមួយគ្នា។ ភូមិនេះ​ប្រកប​ដោយ​ភាព​សម្បូបែប​នេះ មានរួមបញ្ចូលសួនកុមារ បណ្ណាល័យ បន្ទប់ សម្រាប់ស្វ័យសិក្សារ ដែលអនុញ្ញាត​ឲ្យ​យុវជន​ក្នុង​គម្រោងភាពជាអ្នកដឹកនាំរបស់អង្គការ អាចបើកថ្នាក់បង្រៀនដល់កុមារតូចៗ នៅក្នុង​ភូមិបាន​។

លោក ឡាច សាវី ប្រធានផ្នែកប្រតិបត្តិនៃអង្គការ CCF បានលើកឡើងថា ភូមិលេនកូវ តំណាង​ឱ្យ​ក្តី​ស​ង្ឃឹម ការផ្លាស់ប្តូរ និងការសន្យាសម្រាប់អនាគតដ៏ល្អប្រសើរដល់កុមារ និងក្រុម​គ្រួសារ​របស់​ពួកគេ​។ នេះជា​សក្ខីភាព​មួយ​ចំពោះ​សមិទ្ធផល​ដែល​កើត​ចេញ​ពី​កិច្ច​សហការ​លើ​ក​ការ​ងារ​សប្បុរស​ធម៌ ដើម្បីផ្ដល់ជំនួយជូនសហគមន៍នូវអ្វី ដែលពួកគាត់កំពុងត្រូវការជាចាំបាច់។

លោក Peter Lenkov ដែលជាម្ចាស់ជំនួយដ៏សំខាន់របស់ World Housing ហើយក៏អ្នកបម្រើការ ជាក្រុម​ប្រឹក្សាភិបាលរបស់ស្ថាប័ននេះ រួមជាមួយភិយារបស់លោក គឺលោក ស្រី Audie បាន​ធ្វើ​ការ​រៃ​អង្គាស​ប្រាក់ដោយជោគជ័យនៅឯស្រុកកំណើតរបស់គាត់ក្នុងរដ្ឋកាលីហ្វ័រញ៉ា ដើម្បីផ្ដល់​ជា​មូល​និធិ​សាង​សង់​ភូមិ លេនកូវ នេះឡើង។ លោក Peter Lenkov មានឈ្មោះបោះ សម្លេងនិងត្រូវ​បាន​​គេស្គាល់ថា ជាអ្នកផលិតកម្មវិធីទូរទស្សន៍នៅ Los Ange les ជាអ្នក​សរសេរ​ខ្សែ​ភាពយន្ត​ជា​ផលិតករ និងអ្នកនិពន្ធសៀវភៅផងដែរ។

យុវជន សាន គីមអាន ដែលស្ថិតនៅក្នុងកម្មវិធីគាំពាររបស់អង្គការ CCF បានបង្ហាញ​អារម្មណ៍​រំភើប​សប្បាយ​រីករាយ និងនិយាយថា ពិតជាមានការអរគុណជាខ្លាំងដល់អង្គការទាំងពីរនេះ ខណៈ​យុវជនរូបនេះ បានចាកចេញពីក្នុងគ្រួសារខ្វះខាត និងកំព្រាឪពុក។ យុវជនដដែលនេះ បាន​ឲ្យ​ដឹង​ទៀតថា ការរស់នៅក្នុងផ្ទះជាក្រុមនៅក្នុងភូមិ លេនកូវ បានផ្តល់ឱ្យ​សិស្សា​នុស្សិត​ទាំង​អស់​នូវ​ជីវិតបែបលក្ខណៈគ្រួសារ និងចេះជួយយកអសារគ្នា​ទៅ​វិញ​ទៅ​មក​ប្រកប​ដោយ​ភាព​ស្និទ្ធស្នាល និងរាក់ទាក់។

គិតមកដល់​ពេលនេះ អង្គការ CCF និងអង្គការ World Housing បានចាប់ដៃគូជាមួយ​គ្នា​រយៈ​ពេល​ជាង ១០ឆ្នាំ ដោយ បានសាងសង់ផ្ទះចំនួន ៦៥០ខ្នង សម្រាប់កុមារ និងគ្រួសារ​ងាយរង​គ្រោះ នៅស្ទឹងមានជ័យ។ មនុស្សជាង ២,១០០នាក់ ដែលកំពុងរស់នៅក្នុងភាពក្រីក្រ ឥឡូវនេះ អាច​ទទួលបានជម្រកសមរម្យ៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        198
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        99
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        213

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm