សម្តេចប្រធានរដ្ឋសភា ជំរុញក្រុមការងារត្រៀមរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ឱ្យបានជោគជ័យ

2024/11/01 09:19:43 pm        213

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរនិងអរគុណចំពោះគណៈកម្មការដឹកនាំនិងរៀបចំសម័យប្រជុំពេញអង្គ IPTP លើកទី ១១ និងអនុគណៈកម្មការទទួលបន្ទុកការងារផ្សេងៗ ដែលបានត្រៀមរៀបចំការងារ សម្រេចលទ្ធផលមួយចំនួនធំ នៅក្នុងការត្រៀមរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលសភាកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ នាខែវិច្ឆិកា ខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យអំពីវឌ្ឍនភាពការងារ ក្នុងការត្រៀមលក្ខណៈរៀបចំ សម័យប្រជុំពេញអង្គ IPTP លើកទី១១ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថាសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់ ដើម្បីបង្ហាញដល់សាធារណជនជាតិ និងមិត្តអន្តរជាតិ ពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ចំពោះសន្តិភាពពិភពលោក ដោយប្រើប្រាស់យន្តការ ការសន្ទនានិងការទូត ក្នុងកាលៈទេសៈ ដែលពិភពលោកកំពុងប្រឈមនឹងការផ្ទុះសង្រ្គាម ការធ្លាក់ចុះនៃសណ្តាប់ធ្នាប់សាកល និងវិបត្តិសាកលនានា។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា “យើងត្រូវតែត្រៀមឱ្យបានល្អ ទាំងការរៀបចំទូទៅ និងទាំងខ្លឹមសារ ដើម្បីលើកកម្ពស់មុខមាត់ និងកិត្តិនាមកម្ពុជា ជាអ្នកសេ្នហាលើកតម្កើងសន្តិភាព និងជាអ្នកលើកកម្ពស់ពហុភាគីនិយម មានលក្ខណៈបើកចំហ និងបរិយាបន្ន ដោយគោរពច្បាប់អន្តរជាតិ។ លើសពីនេះ ព្រឹត្តិការណ៍នេះ ក៏ជាឱកាសដ៏ល្អសម្រាប់កសាងមិត្តភាពអន្តរជាតិ ដោយបង្កើតមិត្តភាពជាមួយអ្នកថ្មី និងពង្រឹងមិត្តភាពជាមួយមិត្តចាស់ ស្របតាមទិសស្លោក “ពង្រឹងមិត្តចាស់ បង្កើនមិត្តថ្មី”។

សូមជម្រាបថាសភាកម្ពុជា ដែលមានរដ្ឋសភានិងព្រឹទ្ធសភា នឹងធ្វើជាម្ចាស់ផ្ទះ នៃសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍភាពការងារត្រៀមរៀបចំកិច្ចប្រជុំអន្តរជាតិនេះ បានស្តាប់របាយការណ៍ របស់ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាអនុប្រធានគណៈកម្មការដឹកនាំនិងរៀបចំ និងរបាយការណ៍ពីអនុគណៈកម្មការនានាដែលត្រូវបានបង្កើតឡើងដើម្បីត្រៀមរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១។

ក្រោយពីបានស្តាប់របាយការណ៍រួច សម្តេចមហារដ្ឋសភាធិការធិបតី បានកោតសរសើរជូនដល់សមាជិកគណៈកម្មការដឹកនាំនិងរៀបចំកិច្ចប្រជុំទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តការងារតាមភារកិច្ចប្រគល់ជូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ សម្តេចរដ្ឋសភាធិបតីបានណែនាំដល់ក្រុមការងារទំាងអស់ បន្តខិតខំបំពេញភារកិច្ចរៀបចំការងារដែលសេសសល់ឱ្យសម្រេចតាមផែនការដើម្បីធ្វើយ៉ាងណាឱ្យសម័យប្រជុំពេញអង្គ IPTP លើកទី ១១ ដែលជាកិត្តិយសប្រទេសកម្ពុជាទំាងមូលទទួលបានជោគជ័យ។

សម្តេចប្រធានរដ្ឋសភាក៏បានជំរុញដល់គណៈកម្មការដឹកនាំនិងរៀបចំកិច្ចប្រជុំគិតគូរដល់ការផ្សព្វផ្សាយព័ត៌មានពីព្រឹត្តិការណ៍នេះ ឱ្យបានទូលំទូលាយទំាងនៅមុនកិច្ចប្រជុំមកដល់ ពេលកិច្ចប្រជុំ និងក្រោយកិច្ចប្រជុំ ដល់សាធារណជនជាតិនិងអន្តរជាតិ។

សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ជាវេទិកាមួយដើម្បីលើកកម្ពស់កិច្ចសន្ទនាពហុភាគីស្តីពីសន្តិភាព ដែលមានសមាជិកជាង៩០ប្រទេស។ កិច្ចប្រជុំពេញអង្គលើកទី១១ (IPTP) ដែលសភាកម្ពុជាធ្វើជាម្ចាស់នឹងពិភាក្សា និងអនុម័ត “ធម្មនុញ្ញសន្តិភាព៖ សម្រាប់មនុស្សជាតិ និងភពផែនដី” ដែលជាការផ្តួចផ្តើម ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាមគ្គទេសក៍សន្តិភាពរបស់កម្ពុជា។ សម្តេចតេជោ នឹងអញ្ជើញថ្លែងបាឋកថា ពីការស្វែងរកសន្តិភាពនិងការថែរក្សាសន្តិភាពដល់វេទិកា (IPTP) លើកទី១១ ផងដែរ៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        156
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        137
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm