ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន

2024/11/01 09:42:39 pm        900

ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ថ្លែងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជា​គម្រោង​ដ៏​សំខាន់​ដែល​កម្ពុជា-ចិន បានកសាងរួមគ្នាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងជាការកសាង​សហគមន៍​ជោគ​វាសនារួម កម្ពុជា-ចិន ប្រកបដោយគុណភាព និងស្តង់ដារខ្ពស់។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២ ឆ្នាំនៃ​ការ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា តាំង​នាម​ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសូមចូល​រួម​អបអរ​សាទរ​យ៉ាង​កក់​ក្តៅ​ក្នុ​ងកម្មវិធីគម្រប់ខួប ២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុង​ព្រះសីហនុ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ ចំពោះ​បុគ្គលិក​ដែល​បាន​ចូល​រួម​ចំណែក និងលះបង់កម្លាំងកាយចិត្តតាំងពីតំណាក់កាលសាងសង់ និងបន្តមក​ដល់​ការ​បើក​ដំណើរ​ប្រតិបត្តិមក​ទល់​ពេលនេះ ដោយស្មោះជូនចំពោះប្រជាជនកម្ពុជា និងប្រជាជនចិនផងដែរ។

ឯកឧត្តម វ៉ាង វិនពីន បានបន្ថែមថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​បង្អស់ក្នុងប្រទេសកម្ពុជា និងជាគម្រោងដ៏សំខាន់ដែលកម្ពុជា-ចិន បានកសាងរួម​គ្នា​ក្រោម​គំនិត​ផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងជាការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ប្រកប​ដោយគុណភាព និងស្តង់ដារខ្ពស់។ ប្រទេសកម្ពុជា និង ចិនបានសហការ​យ៉ាង​ស្អិត​រមួត​ក្នុង​ការ​ជម្នះឧបសគ្គអំឡុងពេលរីករាលដាលនៃមេរោគកូវីដ-១៩ ហើយបានបញ្ចប់ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមុនកាលកំណត់រយៈពេល ៨ ខែ ដែលនាំឱ្យប្រទេសកម្ពុជាឈានចូលយុគសម័យ " ផ្លូវល្បឿនលឿន " ។ ចាប់តាំងពីបើកដំណើរការរយៈពេល ២ ឆ្នាំ កន្លងមក លំហូរចរាចរណ៍សរុបនៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមានចំនួនដល់ទៅជាង ១០ លានដង ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារក្នុងស្រុក លើកកម្ពស់ការអភិវឌ្ឍន៍ក្នុងតំបន់ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ឯកឧត្តមក៏បានធ្វើដំណើរតាមរយះផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុជាច្រើនដង ហើយឯកឧត្ដមមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគុណភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់ផ្លូវល្បឿនលឿន។ ផ្លូវល្បឿន លឿនភ្នំពេញ-ក្រុងព្រះសីហនុ មិនត្រឹមតែធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់នូវសក្តានុពលនៃការ អភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវការយល់ដឹងយ៉ាងជ្រាលជ្រៅ អំពីសមិទ្ធផលជាផ្លែផ្កា និងចក្ខុវិស័យដ៏វែងឆ្ងាយនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

ឯកឧត្តម វ៉ាង វិនពីន បានគូសបញ្ជាក់ថា ក្នុងចំណោមបណ្តាប្រទេសផ្សេងៗ កម្ពុជាគឺជាប្រទេសដំបូងគេមួយដែលបានចូលរួម និងអនុវត្តក្នុងគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវ”។ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ មានគម្រោងធំៗជា ច្រើនដែលបានសាងសង់ឡើងដោយជោគជ័យ មានដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ពហុកីឡដ្ឋានជាតិមរតកតេជោ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ គម្រោងទាំងនេះបានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការកម្ពុជាចិន និងជាគំរូសម្រាប់សហគមន៍អន្តរជាតិនៅក្នុងការចូលរួមក្នុងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”។ បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការ“ខ្សែក្រវ៉ាត់ និងផ្លូវ”បានឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់។ ប្រទេសចិនមានឆន្ទៈ យ៉ាងមោះមុតក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ “ការធ្វើផែនការរួមគ្នា កសាងរួមគ្នា និងផ្តល់ផលប្រយោជន៍រួមគ្នា” ដើម្បីសាងសង់គម្រោងធំៗបន្តទៀត និងបន្តជំរុញនិងលើកកម្ពស់ប្រទេសតូចតែពោពេញដោយសក្តានុពល។ កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកចំណែកជាកម្លាំងចលករ ជំរុញសន្ទុះនៃការអភិវឌ្ឍ ហើយនាំមកនូវភាពសុខដុមរមនាដល់ប្រជាជនកម្ពុជា៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        198
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm