អតីតប្រមុខការពារជាតិ ពណ៌នាការលុកលុយចូលទៅក្នុងតំបន់ Kursk ជា «កំហុសយុទ្ធសាស្ត្រ»របស់ទីក្រុងគីវ

2024/11/01 09:52:53 pm        856

លោក Robert Gates អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក និងជាអតីតនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) បាននិយាយថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុងគីវ ក្នុងការវាយប្រហារខ្សែព្រំដែនតំបន់ឃើស (Kursk) របស់រុស្ស៊ី បានក្លាយជា «កំហុសយុទ្ធសាស្ត្រ» ។

លោកបានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ នៅមជ្ឈមណ្ឌល Woodrow Wilson Center ក្នុងទីក្រុងវ៉ាស៊ីនតោនថា៖«ចំណែកខ្ញុំគ្រាន់តែនិយាយរឿងនេះអំពីការលុកលុយចូលទៅក្នុងប្រទេសរុស្ស៊ី ការលុកលុយក្នុងតំបន់ឃើស៖ ទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ គឺថា នោះជាកំហុសយុទ្ធសាស្ត្រ ហើយទាហានអ៊ុយក្រែនល្អៗ   ប្រមាណ ៣០.000នាក់ ដែលខ្ញុំគិតថា គួរតែត្រូវបានប្រើ ដើម្បីពង្រឹងជួរមុខនៅតំបន់ Donbass ជាកន្លែងដែលពួកគេ ស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង ហើយកងកម្លាំងរុស្ស៊ី កំពុងរុលចូលទៅមុខបណ្តើរៗ ដោយ   ដណ្តើមកាន់កាប់ភូមិមួយ ក្នុងពេលតែមួយ»។ 

តាមគំនិតរបស់លោក រុស្ស៊ីមានលទ្ធភាពបន្តប្រតិបត្តិការយោធាពិសេសរបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន រហូតទាល់តែសម្រេចថា គោលដៅរបស់ខ្លួន ត្រូវបានសម្រេច ហើយការប៉ាន់ស្មានសមត្ថភាពរបស់ខ្លួនក្នុងការបន្ត «គឺជាកំហុសដ៏ធំមួយ»។

លោកក៏បានលើកឡើងផងដែរថា លោកខាងលិចបាន «មើលស្រាលរុស្ស៊ីយ៉ាងខ្លាំង ហើយពួកគេ ប្រហែលជាមិនបានអានប្រវត្តិសាស្ត្ររុស្ស៊ីឲ្យបានគ្រប់គ្រាន់នោះទេ»។

ការលុកលុយដ៏ធំរបស់ប្រទេសអ៊ុយក្រែនចូលទៅក្នុងតំបន់ឃើស បានចាប់ផ្តើម កាលពីថ្ងៃទី ៦ ខែសីហា។ ស្ថានភាពនៃភាពអាសន្នកម្រិតសហព័ន្ធ នៅជាធរមាននៅទីនោះ។ ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ត្រូវបានគេនាំយកទៅទីសុវត្ថិភាព។ យោងតាមក្រសួងការពារជាតិរុស្ស៊ី ទីក្រុងគីវ បានបាត់បង់ទាហានជាង ២៧.៥០០នាក់ និងរថក្រោះ ១៧៧គ្រឿង ចាប់តាំងពីការចាប់ផ្តើមនៃអរិភាព នៅក្នុងតំបន់ឃើស។ ប្រតិបត្តិការដើម្បីកម្ចាត់កងកម្លាំងអ៊ុយក្រែន នៅតែបន្ត។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        57
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        87
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm