សង្គ្រាមពាណិជ្ជកម្មលើរថយន្តអគ្គិសនីរបស់អឺរ៉ុប និងចិន កំពុងចាប់ផ្តើមកើនឡើង

2024/11/01 10:05:08 pm        639

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃពុធថា ទីក្រុងប៉េកាំង បានណែនាំជាក់ស្តែងដល់ក្រុមហ៊ុនផលិតរថយន្តចិន ឲ្យបញ្ឈប់ការវិនិយោគនៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុប ដែលគាំទ្រការដំឡើងពន្ធខ្ពស់ លើរថយន្តអគ្គិសនីរបស់ចិន។

ការព្រមាននេះ កើតឡើង បន្ទាប់ពីការរាយការណ៍កាលពីដើមខែនេះ បានរកឃើញថា ក្រុមហ៊ុនផលិតរថយន្តចិន គ្រោងនឹងបញ្ឈប់ការពង្រីកនៅអឺរ៉ុប។

នេះ គឺជាវិធានការសងសឹកលើកដំបូងដែលកើតឡើង បន្ទាប់ពីសហភាពអឺរ៉ុប បានបញ្ចប់ការដំឡើងពន្ធរហូតដល់ ៤៥% លើរថយន្តអគ្គិសនី ( EV) ដែលផលិតនៅប្រទេសចិនកាលពីថ្ងៃពុធ បន្ទាប់ពីការចរចាដែលបានគ្រោងទុករវាងទីក្រុងប្រ៊ុចសែល និងទីក្រុងប៉េកាំង ដើម្បីចៀសវាងការបង្កើនពន្ធបន្ថែម បរា ជ័យ។

ទោះជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំង កំពុងប្រកាន់យកវិធីដែលមានគុណសម្បត្តិ និងគុណវិបត្ត ដែលហាក់ដូចជាផ្តល់រង្វាន់ដល់ប្រទេសដែលបានអនុប្បវាទ ឬបោះឆ្នោតជំទាស់នឹងការយកពន្ធបន្ថែមខ្ពស់លើរថយន្តអគ្គិសនី ( EV) ។ ក្នុងដំណើរទស្សនកិច្ចការទូតមួយសប្តាហ៍នេះ ប្រទេសហ្វាំងឡង់ ត្រូវបានសន្យាថា ពលរដ្ឋរបស់ខ្លួនទៅកាន់ប្រទេសចិនដោយពុំចាំបាច់មានទិដ្ឋការ និងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងលើថាមពលបៃតង។

ក្រុមហ៊ុនផលិតរថយន្ត EV របស់ប្រទេសចិន បានរក្សាការនាំមុខដ៏រឹងមាំនៅឆ្នាំនេះ គឺ ក្រុមហ៊ុនរថយន្ត BYD កាលពីថ្ងៃព្រហស្បតិ៍ បានរាយការណ៍ថា ប្រាក់ចំណូលបានមកពីលក់រថយន្ត Audi Q3 មានចំនួន ២៣,២ ពាន់លានដុល្លារ ជាមួយនឹងការលក់រថយន្តប្រហែល ១,១លានគ្រឿង ក្នុងរយៈពេលបីខែ ដែលលើសពីការលក់ប្រចាំត្រីមាសរបស់ក្រុមហ៊ុន Tesla ជាលើកដំបូង។ ទោះជាយ៉ាងណាក៏ដោយ សង្គ្រាមតម្លៃក្នុងស្រុករបស់ក្រុមហ៊ុនរថយន្ត BYD ជាមួយក្រុមហ៊ុនផលិតរថយន្ត EV របស់ចិនផ្សេងទៀត មានន័យថា ប្រាក់ចំណេញបានធ្លាក់ចុះ ដោយប្រាក់ចំណេញសរុបធ្លាក់ចុះប្រហែល ០,២% ក្នុងឆ្នាំនេះ បើធៀបទៅនឹងឆ្នាំមុន។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        16
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        27
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm