សិស្សានុសិស្សប្តេជ្ញាខិតខំប្រឹងប្រែងរៀនសូត្រក្នុងឆ្នាំសិក្សា ២០២៤-២០២៥

2024/11/01 10:31:54 pm        847

នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺជាថ្ងៃបើកបវេសនកាល ឆ្នាំសិក្សា ២០២៤-២០២៥ នៅទូទាំងប្រទេសកម្ពុជា។ជាមួយគ្នា សិស្សានុសិស្សបានប្តេជ្ញាថា នឹងខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ក្រេប​ជញ្ជក់ចំណេះដឹងផ្សេងៗពីលោកគ្រូអ្នកគ្រូដែលបានបង្រៀន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញ​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​បើក​បវេសន​កាល​ឆ្នាំសិក្សា ២០២៤-២០២៥ ស្ថិតនៅអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ ដែល​តំណាង​នៅ​ទូទាំងប្រទេសកម្ពុជាផងដែរ។ ពិធីនេះ មានការចូលរួមពី មន្រ្តីអប់រំ អាជ្ញាធររាជធានី​ភ្នំពេញ សិស្សានុសិស្ស និងជាអាណាព្យាបាលជាដើមនោះ សរុបចំនួនជាង២ពាន់នាក់។

នៅ​ក្នុងពិធី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា កាលពីសម័យ​ប៉ុលពត​សាលា​រៀន​ទាំងអស់នៅក្នុងប្រទេសកម្ពុជាត្រូវបិទទ្វា ហើយកុមារា កុមារីមិនមាន​ឱកាស​សិក្សា​រៀន​សូត្រ ដូចក្នុងពេលបច្ចុប្បន្ន ដែលប្រទេសជាតិមានសុខសន្តិភាពពេញបូរិបូណ៍។ បន្ថែម​លើនេះ​ ឯកបណ្ឌិតសភាចារ្យ បានអំពាវនាវដល់លោគ្រូអ្នកគ្រូ ត្រូវយក​ចិត្ត​ទុក​បង្រៀន​ដល់​សិស្សា​នុសិស្ស ហើយសិស្សនុសិស្សក៍ត្រូវប្រឹងប្រែងរៀនសូត្រផងដែរ។

ជាការ​ឆ្លើយតប សិស្សានុសិស្សបានលើកឡើងថា  ក្នុងឆ្នាំសិក្សាថ្មីនេះ នឹងខិតខំប្រឹង​ប្រែង​រៀន​សូត្រ ដោយគោរពតាមការណែរបស់លោកគ្រូអ្នកគ្រូ ដើម្បីឱ្យការ​សិក្សា​ទទួល​បាន​ផល​ល្អ​នៅ​ចុង​ឆ្នាំ។ ក្រៅពី​នេះ សិក្សានុសិស្សបានបង្ហាញអារម្មណ៍រីករាយដែលបានចូលរៀនថ្នាក់ថ្មី ជួបមិត្តចាស់ ថ្មី និងលោកគ្រូអ្នកគ្រូជាដើម។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ តាមរយៈក្រសួងអបរំយុវជន និងកីឡា បាន​យក​ចិត្តទុកដាក់ និងដាក់ចេញនូវកម្មវិធីផ្សេងៗ សំដៅលើកកកម្ពស់គុណភាពអប់រំ ដោយផ្តោត​ទៅ​លើ​គុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា តាមរយៈ​វិធានការ​សំខាន់ៗ​ចំនួន៤រួមមាន៖ទី១.ការពង្រឹងអភិបាលកិច្ច ទី២.ការពិនិត្យកែសម្រួល និងរៀបចំកម្ម​វិធី​សិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣.ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាម​រយៈ​កម្ម​វិធី​អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង​ទី៤.ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកណាព្យាបាល និងសហគមន៍ ក្នុង​ការ​អប់រំស្របតាមពាក្យស្លោក«ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»៕ អត្ថបទ៖ទូច សោភ័ណ


 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm