អាជ្ញាធរឥណ្ឌូនេស៊ី៖ មានអ្នកស្លាប់យ៉ាងតិចម្នាក់ ក្នុងអគ្គិភ័យ នៅរោងចក្រប្រេងឆា ក្បែរទីក្រុងហ្សាការតា

2024/11/01 10:43:30 pm        31


អាជ្ញាធរពន្លត់អគ្គិភ័យក្នុងតំបន់ នៅថ្ងៃសុក្រ (ទី១ វិច្ឆិកា) បាននិយាយថា មានអ្នកស្លាប់យ៉ាងតិចម្នាក់ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រប្រេងចម្អិនអាហារមួយកន្លែង ក្បែររដ្ឋធានីនៃប្រទេសឥណ្ឌូនេស៊ី ដោយរថយន្តពន្លត់អគ្គិភ័យប្រមាណ ២០គ្រឿង កំបុងប្រឹងប្រែងពន្លត់អណ្ដាតភ្លើងដ៏សន្ធោសន្ធៅ នៅកន្លែងនោះ។

រូបភាពវីដេអូពីទូរទស្សន៍ Metro TV បានបង្ហាញពីសំណុំអណ្តាតភ្លើងដ៏ធំ និងផ្សែងខ្មៅហុយយ៉ាងខ្មួលខ្មាញ់ចេញពីអគារមួយ នៅកណ្តាលមជ្ឈមណ្ឌល ក្នុងទីក្រុង Bekasi ដែលជាទីក្រុងមួយនៅម្ដុំភាគខាងកើតនៃទីក្រុងហ្សាការតា។ សេចក្ដីរាយការណ៍បានបង្ហាញថា ផ្លូវជាច្រើនត្រូវបានបិទ នៅជុំវិញរោងចក្រ។

អ្នកពន្លត់អគ្គិភ័យ លោក Haryanto ដែលស្ថិតនៅក្នុងបរិវេណរោងចក្រ បានប្រាប់សារព័ត៌មាន Reuters ថា មនុស្សម្នាក់ត្រូវបានប្រទះឃើញថា ស្លាប់ នៅកន្លែងកើតហេតុនោះ។ ហើយមូលហេតុ ដែលនាំឲ្យមានអគ្គិភ័យនេះ មិនទាន់ដឹងនៅឡើយទេ។

រោងចក្រនេះត្រូវបានដំណើរការដោយក្រុមហ៊ុន PT Primus Sanus Cooking Oil Industrial (Priscolin)។ នេះបើតាមរបស់សម្ដី Maswa ជាបុគ្គលិកនៅនាយកដ្ឋានពន្លត់អគ្គិភ័យក្នុងតំបន់ ដែលបានប្រាប់សារព័ត៌មាន Reuters៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        84
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        73
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm