នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានរិះគន់ការស្ទាក់ស្ទើររបស់អឺរ៉ុប ក្នុងការចូលរួមកិច្ចចរចាជាមួយទីក្រុងមូស្គូ។
លោកបាននិយាយក្នុងអំឡុងពេលព្រឹត្តិការណ៍មួយដែលរៀបចំដោយសារព័ត៌មាន Weltwoche នៅទីក្រុងវីយែនថា៖«ការចរចា គឺចាំបាច់។ សង្គ្រាមដោយគ្មានទំនាក់ទំនងការទូត គឺកម្រណាស់ នេះគឺជាការខ្វះការពិចារណាចេញពីទស្សនៈការទូត។ ការពិតដែលថា អឺរ៉ុបពេញចិត្តនឹងកង្វះទំនាក់ទំនងជាមួយទីក្រុងមូស្គូ គឺជាទង្វើដែលខ្វះការពិចារណា និងមិនសមហេតុសមផល»។
តាមគំនិតរបស់លោក អ៊ុយក្រែន មិនមានឱកាសសម្រេចបានគោលដៅរបស់ខ្លួនទេ ហើយ«ស្ថានការណ៍កាន់តែអាក្រក់ឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ»។
លោកបាននិយាយថា៖«អ្នកវិភាគមានសមត្ថកិច្ច នឹងប្រាប់អ្នកថា អ៊ុយក្រែនមិនអាចឈ្នះបានទេ។
តាមគំនិតរបស់លោក អឺរ៉ុបគួរតែមើលឃើញការបញ្ឈប់អរិភាព ជាគោលដៅចម្បងរបស់ខ្លួន ជំនួសឲ្យការផ្តល់អាទិភាព ដល់ការប៉ុនប៉ងកម្ចាត់រុស្ស៊ី។ ប្រទេសបារាំង និងអាល្លឺម៉ង់ ត្រូវដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការនេះ ដូច្នេះលោក Orban បានអំពាវនាវឲ្យទីក្រុងប៊ែរឡាំង និងប៉ារីស ប្រញាប់ប្រញាល់ចាប់ផ្តើមកិច្ចចរចា។
លោកបានបន្តថា៖ «យើងត្រូវចរចាជាមួយរុស្ស៊ីដោយបើកចំហ ហើយមិនចាំបាច់លាក់បាំងអីទេ»។