ក្រុមជួយសង្រ្គោះបន្តស្វែងរកអ្នកបាត់ខ្លួន ខណៈចំនួនមនុស្សស្លាប់ក្នុងទឹកជំនន់នៅអេស្ប៉ាញកើនឡើងដល់ ១៥៨នាក់

2024/11/01 11:18:12 pm        33

ក្រុមជួយសង្រ្គោះ បន្តស្វែងរកអ្នកបាត់ខ្លួននៅក្នុងប្រទេសអេស្ប៉ាញ ក្រោយមនុស្សយ៉ាងហោច ១៥៨នាក់ បានស្លាប់នៅក្នុងគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងប្រទេសមួយនេះ ក្នុងប្រវត្តិសាស្រ្តនាសម័យទំនើប ។

រដ្ឋាភិបាលអេស្ប៉ាញ និយាយថា មនុស្សរាប់សិបនាក់ នៅបាត់ខ្លួន ក្រោយភ្លៀងធ្លាក់រយៈពេល៨ម៉ោងបង្កជាទឹកជំនន់ដ៏គំហក់នៅតំបន់ Valencia កាលពីថ្ងៃអង្គារ ។

នៅក្នុងទីក្រុង Paiporta ដែលជាចំណុកកណ្តាលនៃគ្រោះមហន្តរាយទឹកជំនន់ មនុស្សម្នានាំគ្នាដើរកាត់រថយន្តខូចខាត និងកម្ទេចកម្ទី ខណៈដែលអ្នកស្រុក ព្យាយាមបោសសម្អាតផ្លូវ ។

អ្នកស្រី Isabel Seradilla គឺជាពលរដ្ឋមួយរូបរស់នៅក្នុងតំបន់ Valencia និយាយថា អ្នកស្រីពិតជាសំណាងខ្លាំងណាស់ បាននៅរស់រាន ។

អ្នកស្រីនិយាយថា ទឹកបានឡើងដល់ត្រឹមក. ។ បើសិនជាវាមិនមែនជាអ្នកជិតខាងខ្ញុំទេ ខ្ញុំនឹងមិននិយាយរឿងនេះនោះទេ ។

នៅតំបន់ Valencia អ្នកស្រុកនិយាយថា ការព្រមានបានកើតមានយឺតយ៉ាវខ្លាំងពេក ហើយចំនួនមនុស្សស្លាប់ គួរតែចៀសផុត ។

ខណៈពេលនោះដែរ នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បានជំរុញឲ្យប្រជាពលរដ្ឋនៅតំបន់រងការជន់លិច បន្តស្នាក់នៅក្នុងផ្ទះ ដោយសារការគំរាមកំហែងពីអាកាសធាតុព្យុះបន្ថែមទៀត ។

លោកនិយាយថា រដ្ឋាភិបាលរបស់លោកនឹងបន្តផ្តល់ធនធានដើម្បីស្វែងរកអ្នកបាត់ខ្លួន ដរាបណាគេត្រូវការ ។

ដោយឡែក ក្រុមប្រឆាំងបានចោទប្រកាន់រដ្ឋាភិបាលកណ្តាលថាយឺតយ៉ាវខ្លាំងក្នុងការព្រមានដល់អ្នកស្រុក និងបញ្ជូនក្រុមជួយសង្រ្គោះទៅជួយពួកគេ ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        18
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        37
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm