ចិន​ព្រមាន​ទល់នឹង​ការ​បង្វែរ​ការ​ស៊ើប​អង្កេត​រក​ប្រភព​វីរុស COVID-19 របស់​ WHO ធ្វើជា​រឿង​នយោបាយ​

2021/10/15 09:29:00 pm        489

​ចិន៖ ក្រសួងការបរទេស​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី១៤ ខែ​តុលាបាន​ព្រមាន​ទល់នឹង​អ្វី​ដែល​ខ្លួន​ហៅថា​ អាច​ជា​ឧបាយកល​នយោបាយ​នៃ​ការស៊ើបអង្កេត​ជាថ្មី​ ដោយ​អង្គការ​សុខភាព​ពិភពលោក​ចំពោះ​ប្រភព​ដើម​នៃ​វីរុស​កូ​រ៉ូ​ណា ខណៈ​និយាយ​ថា ​ខ្លួន​នឹង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​។​

​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​ពុធបាន​បង្ហាញ​បញ្ជី​ឈ្មោះ​អ្នក​ជំនាញ​ចំនួន ២៥​នាក់​ដើម្បីធ្វើការ​ជំហាន​បន្ទាប់​ក្នុង​ការ​ស៊ើបរក​ប្រភព​ដើម​នៃ​វីរុស​នេះ ​បន្ទាប់ពី​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ដំបូង​របស់​ខ្លួន​ត្រូវ​បាន​រង​ការរិះគន់ ​នៅ​ពេល​ដែល​អង្គការ​នេះ​បាន​ទៅកាន់​ប្រទេស​ចិន​ជា​លើកដំបូង ជាទី​ដែល​ករណី​ឆ្លង​ទៅ​មនុស្ស​ដំបូង​ត្រូវ​បាន​រក​ឃើញ​កាលពី​ចុងឆ្នាំ២០១៩​។ ទីក្រុង​ប៉េកាំង​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​រក្សាទុក​ទិន្នន័យ​ដុល​ទាក់ទង​នឹង​ករណី​ឆ្លង​ដំបូង ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​អង្គការ​សុខភាព​ពិភពលោក​កាលពី​ខែ​កុម្ភៈ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មកបាន​ប្រឆាំង​នឹង​ការ​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​ប​ន្ថែ​ម​ ដោយ​និយាយ​ថា ​អាមេរិក និង​ប្រទេស​ផ្សេងទៀត​កំពុង​យក​បញ្ហា​នេះ​ជា​លេស​នយោបាយ។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Zhao Lijian បាន​និយាយ​ថា ​ប្រទេស​ចិន​នឹង​បន្ត​គាំទ្រ ​និង​ចូលរួម​ក្នុង​ការ​តាមដាន​វិទ្យាសាស្ត្រ​សកល និង​ប្រឆាំង​យ៉ាង​ដាច់​ណាត់​ចំពោះ​គ្រប់​រូបភាព​នៃ​ការ​បង្វែរ​បញ្ហា​នេះ ​ទៅជា​រឿង​នយោបាយ​។​ លោក Zhao បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ឯ​សន្និសីទ​កាសែត​ប្រចាំថ្ងៃ​ថា យើង​សង្ឃឹមថា ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួម​ទាំង​ប្រមុខ​របស់​អង្គការ​សុខភាព​ពិភព​លោក ​និង​ក្រុម​ទី​ប្រឹក្សា​នឹង​គាំទ្រ​អាកប្បកិរិយា​វិទ្យាសាស្ត្រ​ប្រកបដោយ​គោលបំណង និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ឲ្យ​បាន​ពេញ​ដៃ​ពេញ​ជើង៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        180
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        220
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm