រដ្ឋាភិបាលកម្ពុជាណែនាំសាកលវិទ្យាល័យរបស់ជប៉ុន បន្ថែមកម្មវិធីសិក្សាផ្នែកវិស្វកម្មកសិកម្មដើម្បីអភិវឌ្ឍធនធានមនុស្ស

2024/11/02 12:08:53 am        106

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៍ណែនាំឱ្យសាកលវិទ្យាល័យរបស់ជប៉ុន ណាហ្គោយ៉ា ពិនិត្យលទ្ធភាពក្នុងការបន្ថែមនូវកម្មវិធីសិក្សាផ្នែកវិស្វកម្មកសិកម្ម ដោយសិក្សាទៅលើគ្រឿងយន្តកសិកម្ម ដើម្បីអភិវឌ្ឍធនធានមនុស្សឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ក្នុងជំនួបការងារជាមួយសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ ណាហ្គោយ៉ា និងក្រុមហ៊ុន SATAKE កាលរសៀលថ្ងៃទី៣១ តុលា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការបន្តសហការជិតស្និទ្ធជាមួយគ្នា ដើម្បីចូលរួមជួយក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ក្នុងវិស័យកសិកម្មកម្ពុជា។

ពាក់ព័ន្ធការណែនាំខាងលើនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានស្នើសាកលវិទ្យាល័យជួយជំរុញកម្មវិធីសិក្សាពាក់ព័ន្ធនឹងជំនាញទន់បន្ថែមទៀត និងផ្តល់នូវការសិក្សាភាពជាអ្នកដឹកនាំ ដែលអាចគ្រប់គ្រងនូវសហគមន៍កសិកម្មទំនើប ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច និងជាធនធានមនុស្សមានចំណេះជំនាញពិតប្រាកដ។ បន្ថែមពីនេះ ឯកឧត្តម បានលើកទឹកចិត្តដល់សាកលវិទ្យាល័យណាហ្គោយ៉ា ក្នុងការធ្វើកម្មវិធីហាត់សិក្សាដល់និស្សិតជប៉ុនមកកាន់កម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងការសិក្សាស្រាវជ្រាវ ជាមួយនិស្សិតសាកលវិទ្យាល័យកសិកម្មកម្ពុជាទាំង៣ ជាពិសេសបានស្វែងយល់ពីវិស័យកសិកម្មកម្ពុជាផងដែរ។ 

បើតាម ក្រសួងកសិកម្ម ជំនួបការងារនេះ ក្នុងគោលបំណងដើម្បីសម្តែងការគួរសម និងបង្ហាញពីផែនការសកម្មភាព យុទ្ធសាស្រ្តអន្តរជាតិ របស់សាកលវិទ្យាល័យណាហ្គោយ៉ាក្នុងប្រទេសកម្ពុជា ជាពិសេសគម្រោងស្រាវជ្រាវវិទ្យាសាស្រ្តកសិកម្ម ការវិវត្តន៍នៃមន្ទីរពិសោធន៍ និងស្នើសុំការគាំទ្រពីក្រសួងកសិកម្ម លើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យណាហ្គោយ៉ា៕

អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm