ស្រឡាងមួយគ្រឿង បានបុកកំពង់ផែ Central Pier របស់ទីក្រុងហុងកុង នៅថ្ងៃសុក្រ (ទី១ ខែវិច្ឆិកា) ពេលកំពុងចត ដោយបណ្ដាលឲ្យអ្នកដំណើររាប់សិបនាក់រងរបួស។
នគរបាលបានប្រាប់ឲ្យដឹងថា បុរសចំនួន ៣៤នាក់ ដែលមានអាយុចន្លោះពី ២៧ឆ្នាំ ទៅ ៧៤ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យចំនួន៣ នៅទូទាំងទីក្រុង គឺ Queen Mary, Ruttonjee និងមន្ទីរពេទ្យភាគខាងកើត។
នាវា Tsui Wah Ferry Service បានដឹកអ្នកដំណើរ និងបុគ្គលិកចំនួន ១១០នាក់ នៅពេលដែលនាវានេះមិនអាចគ្រប់គ្រងបាន ខណៈដែលវាកំពុងចតនៅកំពង់ផែ Central Pier។ នាយកដ្ឋានដែនសមុទ្របាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតលើឧបទ្ទវហេតុនេះ៕

