យន្តហោះចម្បាំងស៊ុយអែត និងសហរដ្ឋអាមេរិកហ្វឹកហាត់រួមគ្នាជាផ្នែកមួយនៃសមយុទ្ធអង្គការណាតូ

2024/11/02 12:43:11 am        50

យន្តហោះចម្បាំងសហរដ្ឋអាមេរិក និងស៊ុយអែត បានហ្វឹកហាត់រួមគ្នា អំឡុងសមយុទ្ធរបស់អង្គការណាតូ ។

យន្តហោះចម្បាំង F-18 របស់សហរដ្ឋអាមេរិក បានហោះចេញពីនាវាផ្ទុកយន្តហោះចម្បាំងនៅសមុទ្រខាងជើង ហោះរំលេងមូលដ្ឋានទ័ពអាកាសស៊ុយអែតនៅទីក្រុង Ronneby ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសស៊ុយអែត និងបានហ្វឹកហាត់ការងារពីទីនោះ និងសហការណ៍ជាមួយយោធាស៊ុយអែតមុនពេលចាកចេញកាលពីថ្ងៃទី ៣១ ខែតុលា ។

ការហ្វឹកហាត់នេះ គឺជាផ្នែកមួយនៃសមយុទ្ធ 'Neptune Strike' របស់អង្គការណាតូ ដែលបានធ្វើឡើងនៅតាមតំបន់ជាច្រើនរបស់អឺរ៉ុប ចាប់ពីថ្ងៃទី ២៤ខែតុលា រហូតដល់ថ្ងៃទី ៣១ខែតុលា និងមានគោលដៅបង្ហាញសមត្ថភាពរបស់សម្ព័ន្ធមិត្ត ក្នុងការចុះប្រតិបត្តិការសមុទ្ររួមគ្នា ។

យោធាស៊ុយអែត និយាយថា យន្តហោះ F-18 ប្រហែល ៦គ្រឿងរបស់សហរដ្ឋអាមេរិក និងបុគ្គលិករបស់ពួកគេ ៥០-៦០នាក់ បានចូលរួមហ្វឹកហាត់នៅមូលដ្ឋានទ័ពអាកាសស៊ុយអែត អំឡុងសមយុទ្ធយោធានេះ ។

លោក Jeffrey Giesler គឺជាមន្រ្តីសហរដ្ឋអាមេរិកទទួលបន្ទុកសមយុទ្ធនៅមូលដ្ឋានទ័ពអាកាសស៊ុយអែត និយាយថា សមយុទ្ធនេះ នឹងអនុញ្ញាតឲ្យយោធាបង្ហាញវិធីដែលពួកគេអាចគាំទ្រគ្នាទៅវិញទៅមក ។

គួរឲ្យដឹងថា ស៊ុយអែត បានចូលរួមអង្គការណាតូកាលពីខែមីនា ឆ្នាំ ២០២៤ ក្រោយការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន បង្ខំឲ្យពួកគេគិតឡើងវិញពីគោលនយោបាយសន្តិសុខជាតិរបស់ខ្លួន ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        6
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        4
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        11

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm