ចិន៖ ការរីកចម្រើននៃទំនាក់ទំនងរុស្ស៊ី-កូរ៉េខាងជើង ជា «កិច្ចការផ្ទាល់ខ្លួននៃប្រទេសទាំង២»

2024/11/02 02:22:33 am        131

ប្រទេសចិន នៅថ្ងៃសុក្រ (ទី១ ខែវិច្ឆិកា) នេះ បានទទូចថា ខ្លួនមិនមានអ្វីត្រូវខ្វល់ខ្វាយនោះឡើយ ចំពោះទំនាក់ទំនងដែលកំពុងមានភាពរីកចម្រើនជាលំដាប់ រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ បន្ទាប់ពីសហរដ្ឋអាមេរិកបានព្រមានថា ទាហានកូរ៉េខាងជើងរហូតដល់ ៨.០០០នាក់ បានទៅដល់តំបន់ព្រំដែនរបស់រុស្ស៊ី ដែលត្រូវបានបណ្តុះបណ្តាល និងត្រៀមខ្លួន ដើម្បីចូលរួមការប្រយុទ្ធនៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងការបរទេសរបស់ទីក្រុងប៉េកាំង លោក Lin Jian បាននិយាយថា៖ «ប្រទេសកូរ៉េខាងជើង និងរុស្ស៊ី គឺជារដ្ឋអធិបតេយ្យភាពឯករាជ្យទាំង២។ របៀបដែលប្រទេសទាំង២ អភិវឌ្ឍទំនាក់ទំនងទ្វេភាគី គឺជាកិច្ចការផ្ទាល់ខ្លួនរបស់ប្រទេសទាំង២»។

ដោយប្រឹងប្រែងស្វែងរកការមានប្រៀប នៅក្នុងការលុកលុយដ៏លំបាករបស់លោកលើអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននាំយកកងទ័ព និងសម្ភារៈយោធាពីកូរ៉េខាងជើង ជាលើកទី១ ដែលរុស្ស៊ីបានសម្រេចឲ្យវត្តមានកងកម្លាំងបរទេស នៅលើទឹកដីរបស់ខ្លួន ក្នុងរយៈពេលជាង ១សតវត្សរ៍។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបរិហារនូវអ្វីដែលលោកហៅថា ភាពអសកម្មរបស់សម្ព័ន្ធមិត្ត ពាក់ព័ន្ធនឹងវត្តមានកងទ័ពកូរ៉េខាងជើង ហើយបាននិយាយថា លោកមានការភ្ញាក់ផ្អើលចំពោះ «ភាពស្ងៀមស្ងាត់» របស់ប្រទេសចិន។

ជាការឆ្លើយតប ទីក្រុងប៉េកាំង បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនមិនបានដឹងពីស្ថានភាពជាក់លាក់នៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកូរ៉េខាងជើង និងរុស្ស៊ីនោះឡើយ។ លោក Lin បានលើកឡើងថា៖ «ជំហររបស់ប្រទេសចិនមិនបានផ្លាស់ប្តូរនោះឡើយ ពាក់ព័ន្ធទៅនឹងក្ដីសង្ឃឹម ដែលថា ភាគីផ្សេងៗ នឹងជំរុញដល់ការបន្ធូរបន្ថយស្ថានការណ៍ ហើយធ្វើការដើម្បីឲ្យមានដំណោះស្រាយនយោបាយ ចំពោះវិបត្តិ នៅអ៊ុយក្រែន»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm