មនុស្ស ២នាក់ ស្លាប់ និង ៦នាក់ រងរបួស ដោយសារការបាញ់ប្រហារកណ្តាលទីក្រុង Orlando អំឡុងពេលមានពិធីបុណ្យ Halloween

2024/11/02 02:35:22 am        87

មានមនុស្សស្លាប់ ២នាក់ ខណៈ ៦នាក់ទៀត បានរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារ នៅកណ្តាលទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក ចំពេលមានការរៀបចំពិធីបុណ្យ Halloween។ នេះបើតាមសេចក្ដីរាយការណ៍សារព័ត៌មានក្នុងស្រុកជាច្រើន នាថ្ងៃសុក្រ (ទី១ ខែវិច្ឆិកា) នេះ ដោយបន្ថែមថា ជនសង្ស័យវ័យជំទង់ម្នាក់ត្រូវបានចាប់ខ្លួន។

មនុស្សម្នា ដែលស្ថិតក្នុងសម្លៀកបំពាក់នៃពិធី Halloween បានឈរនៅក្នុងតំបន់កើតហេតុការណ៍នោះ ខណៈដែលបុគ្គលិកសង្គ្រោះបន្ទាន់ បានទៅដល់ទីនោះ ជាកន្លែងដែលជនរងគ្រោះដេកដួលនៅលើផ្លូវ ដោយត្រូវបានឃើញតាមរយៈវីដេអូដែលបានបង្ហោះលើបណ្ដាញសង្គម Instagram ដែលត្រូវបានផ្ទៀងផ្ទាត់ដោយសារព័ត៌មាន Reuters។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយស្ថិតក្នុងស្ថានភាពមានស្ថិរភាព។

ការបាញ់ប្រហារនេះ បានកើតឡើងនាពេលយប់ជ្រៅ នៅក្នុងសង្កាត់កម្សាន្តពេលរាត្រី Orlando ជាកន្លែងដែលមនុស្សរាប់រយនាក់ កំពុងប្រារព្ធពិធីបុណ្យ Halloween។ ប្រព័ន្ធផ្សព្វផ្សាយ CNN រាយការណ៍ថា ស្នងការនគរបាលទីក្រុង Orlando លោក Eric Smith បានប្រាប់សន្និសីទសារព័ត៌មានថា ជនត្រូវបានចោទប្រកាន់ជាខ្មាន់កាំភ្លើង ដែលជាក្មេងប្រុសអាយុ ១៧ឆ្នាំ ត្រូវបានចាប់ខ្លួន។ រូបគេកំពុងត្រូវបានសាកសួរដោយក្រុមភ្នាក់ងារស៊ើបអង្កេត៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm