ប្រជាកសិករនៅស្រុកមោងឫស្សី ស្នើសុំមន្រ្តីពាក់ព័ន្ធជួយអន្តរាគមន៍រឿងស្រូវកាន់តែចុះថោក ជី និងប្រេងកាន់តែឡើងថ្លៃ

2021/10/15 10:31:29 pm        1.0 K

បាត់ដំបង ៖ បងប្អូនប្រជាកសិករ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង បានស្នើសុំដល់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធទាំងអស់ មេត្តាជួយអន្តរាគមន៍ដល់ពួកគាត់ ខណៈស្រូវកាន់តែចុះថោក ជី និងប្រេង រួមទាំងថ្នាំបាញ់បង្ការស្រូវផ្សេងៗទៀតកាន់តែឡើងថ្លៃ ធ្វើឲ្យពួកគាត់ពិបាកកាន់តែខ្លាំងក្នុងជីវភាពគ្រួសារ។

ថ្លែងប្រាប់ទូរទស្សន៍BTV នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បងស្រីម្នាក់ ដែលរស់នៅ ភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានលើកឡើងថា ពួកគាត់ស្ទើរតែស្រក់ទឹកភ្នែក ក្រោយពីស្រូវរបស់គាត់ ដែលសេសសល់ពីស្វិត​បន្តិចបន្តួច​យកទៅលក់បានតម្លៃត្រឹម​តែមួយតោន ៧០ទៅ ៧១ម៉ឺនរៀល រីឯជីធ្លាប់តែមួយការ៉ុងតម្លៃ៩ម៉ឺនរៀលទៅ១៤ម៉ឺនរៀល និងប្រេងឡើងថ្លៃរហូតដល់ជាង៤ពាន់រៀល ក្នុងមួយលីត្រឯងណោះ។

បងស្រីបានរៀបរាប់ថា «ស្រូវរបស់គាត់ និងកសិករដទៃទៀតនៅភូមិនេះ(ភូមិអង្រ្គង)ស្វិត ហើយ សល់​ពីស្វិតមកលិចទឹកបន្ថែមទៀត ហើយខំប្រឹងច្រូតទាំងទឹកលិចបានមក យកទៅលក់​បែ​ជា​តម្លៃបានត្រឹមមួយតោន៧០ម៉ឺន។ ចំណែកជីតម្លៃ៩ម៉ឺនឡើងដល់១៤ម៉ឺន តម្លៃ១១ម៉ឺន ឡើងដល់១៦ម៉ឺនរៀល ប្រេងតម្លៃរហូតដល់ជាងបួនពាន់រៀលក្នុងមួយលីត្រ....។ អ្នកស្រែរត់ម៉េចរួចថ្នាំក៏ថ្លៃអ្វីក៏ថ្លៃគ្រប់មុខ ពួកយើងធ្វើសងតែចិនមិនរួចទេ។ ពេលនេះ ម្ចាស់ជីគេលែងឲ្យជឿទៀតហើយ ដោយថៅកែជីគេថា តម្លៃវានៅឡើងថ្លៃតទៅទៀត ដែលអាចអស់ថ្លៃដល់១៨ម៉ឺនរៀលក្នុងមួយការ៉ុង។ ថៅកែគេដឹងថា អ្នកស្រែយើងត្រូវការជីមកដាក់ស្រូវ ដោយអត់មិនបានដូច្នេះគេដំឡើងស្រេចតែគេ។ គិតមើល!ជីកាន់តែថ្លៃ ហើយស្រូវកាន់តែចុះថោក»។

ទាក់ទងនឹងតម្លៃជី និងប្រេងនេះបងប្អូនប្រជាកសិករ បានស្នើសុំដល់អាជ្ញាធរ ក៏ដូចជាស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់មេត្តាជួយសម្រួលដល់ពួកគាត់ផង ខណៈឈ្មួញបានយកលេសក្នុងបរិបទកូវីដ១៩ ហើយមកសង្កត់ករពួកគាត់ ដែលជាកសិករទៅវិញនោះ៕

អត្ថបទ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm