ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្លាយជាខ្សែផ្លូវតភ្ជាប់ប៉ូលសេដ្ឋកិច្ច និងគោលដៅទេសចរណ៍ដ៏មានសក្តានុពល

2024/11/02 05:18:51 pm        1.1 K

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានក្លាយជាខ្សែផ្លូវតភ្ជាប់ប៉ូលសេដ្ឋកិច្ច និងគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ដោយភ្ជាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ និងឆ្ពោះទៅកាន់កំពង់ផែសមុទ្រអន្តរជាតិរបស់កម្ពុជា ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ដល់សកម្មភាពសេដ្ឋកិច្ច-សង្គមនាពេលបច្ចុប្បន្ន និងពេលអនាគត។

នេះបើតាមប្រសាសន៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីអបអរសាទរខួប ២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឯកឧត្តម ប៉េង ពោធិ៍នា បន្ថែមថា ផ្លូវល្បឿនលឿននេះ គឺជាគម្រោងដ៏មានសារៈសំខាន់មួយ​ស្ថិតក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានដាក់ចេញដោយឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងគោលដៅតភ្ជាប់តំបន់អាស៊ីទៅតំបន់អឺរ៉ុប ដើម្បីពង្រឹងផ្នែកនយោបាយ ហេដ្ឋារចនា​សម្ព័ន្ធ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងជាផ្នែកមួយជួយបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៅតំបន់អាស៊ី និងអឺរ៉ុប ឱ្យកាន់តែមានភាពជិតស្និទ្ធផងដែរ។

ឯកឧត្តម ប៉េង ពោធិ៍នា បន្ថែមទៀតថា ​បើទោះជាកម្ពុជាមានផ្លូវល្បឿនលឿន និងមានការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធបណ្តាញផ្លូវស្ពានបានល្អស្អាតយ៉ាងណាក៏ដោយ ក៏នៅតែប្រឈមខ្លាំងជាមួយ​នឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ​ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ។ កន្លងមកនេះ ​ឯកឧត្តមកត់សម្គាល់ឃើញថា អង្គភាពគ្រប់គ្រងគម្រោងផ្លូវល្បឿនលឿន​បាននិងកំពុង​ខិតខំជាមួយក្រុមហ៊ុនក្នុងការរិះរកគ្រប់មធ្យោបាយ និងនីតិវិធី ដើម្បីដោះស្រាយ​បញ្ហាប្រឈមនានា​ពាក់ព័ន្ធនឹងករណីកកស្ទះចរាចរណ៍នៅក្នុងអំឡុងពេលមានបុណ្យជាតិធំៗ និងបញ្ហាសុវត្ថិភាពចរាចរណ៍ជាដើម។

តាមរបាយការណ៍រយៈពេល ២ឆ្នាំនេះ ឃើញថាករណីគ្រោះថ្នាក់ចរាចរណ៍​បានបណ្តាលឱ្យខូចខាត​រថយន្ត របួសធ្ងន់ស្រាល និងស្លាប់ ដែលភាគច្រើនបណ្តាលមកពីការបើកបរលើសល្បឿនកំណត់ មិនគោរពច្បាប់ និងបទដ្ឋានបច្ចេកទេសយានយន្ត។

ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានស្នើឱ្យក្រុមហ៊ុន និងសមត្ថកិច្ច​គ្រប់គ្រង​លើផ្លូវល្បឿនលឿនបន្តយកចិត្តទុកដាក់បន្ថែមទៀតចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ដោយធ្វើការណែនាំឱ្យបានម៉ឺងម៉ាត់លើយន្តការត្រួតពិនិត្យថែទាំបរិក្ខារផ្លូវថ្នល់ឱ្យបានទៀងទាត់ ចាត់វិធានការសម្របសម្រួលសង្គ្រោះរថយន្តខូច ឬមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ​ឱ្យបានទាន់ពេលវេលា ផលិតនូវវីដេអូផ្សព្វផ្សាយអប់រំខ្លីស្តីពីការប្រើប្រាស់ និងសុវត្ថិភាព​ផ្លូវល្បឿនលឿន​ឱ្យបានកាន់តែទូលំទូលាយ ​លើកទឹកចិត្តប្រជាពលរដ្ឋឱ្យបំពាក់ឧបករណ៍ ETC លើយានយន្តរបស់ខ្លួនបន្ថែមទៀត ដើម្បីបញ្ចៀសការកកស្ទះនៅបញ្ជារបង់ប្រាក់ និងបន្តកិច្ច​សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចក្នុងការណែនាំ និងអប់រំប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់​សកម្មភាពកាត់របងចូលមកផ្លូវ និងបណ្តោយឱ្យសត្វពាហនៈឆ្លងកាត់បាន ដែលជាហេតុនាំឱ្យ​បង្កជាគ្រោះថ្នាក់ផ្សេងៗ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        118
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm