ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមជាអធិបតីប្រកាសបើកជាផ្លូវការយុទ្ធនាការភ្នំពេញ ស្អាតឆ្នាំ២០២៤

2024/11/02 06:07:56 pm        1.1 K

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមព្រឹក្សាភិបាលនៃគម្រោងស្អាត នៅរសៀលថ្ងៃទី១ខែវិច្ឆិកា ម្សិលមិញ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកដំណើរការយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤ ស្ថិតនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ រាជធានីភ្នំពេញ។

អញ្ជើញមានវត្តមាននៅក្នុងពិធីនេះមានដូចជា៖ ឯកឧត្តម លោកជំទាវដែលជាថ្នាក់ដឹកនាំតំណាងក្រសួងបរិស្ថាន តំណាងសាលារាជធានីភ្នំពេញ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ បណ្តាសិល្បករ social influencer និងដៃគូសហការនានា។

មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមការងារប្រតិបត្តិ និងយុវជនទូតសុឆន្ទៈទាំងអស់ នៃគម្រោងភ្នំពេញស្អាតដែលបានខិតខំប្រឹងប្រែងលះបង់ពេលវេលាចូលរួមដើម្បីរៀបចំនិងបន្តអនុវត្តយុទ្ធនាការភ្នំពេញស្អាត ដ៏មានអត្ថន័យតាំងពីឆ្នាំ២០១៧ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈមកដល់ថ្ងៃនេះ។

ឯកឧត្តមបានបន្តថា គម្រោងស្អាតឆ្នាំ២០២៤នេះ ត្រូវបានរៀបចំឡើងក្រោមទិសស្លោក «តម្លៃជាខ្មែរ មោទនភាពអត្តសញ្ញាណខ្មែរ សមត្ថភាពខ្មែរ និងភាពរួបរួម ឯកភាពគ្នា ក្រោមទង់ជាតិខ្មែរតែមួយ» ផ្ដោតទៅលើភាពជាខ្មែរតែមួយ ដែលយើងត្រូវមានមោទនភាពជាខ្មែរ និងចូលរួមថែរក្សា ​និងកសាងបន្ថែម នូវភាពជាខ្មែរ ព្រមទាំងការអភិវឌ្ឍធនធានមនុស្សគឺចាំបាច់ ក្នុងការត្រៀម ប្រកួតប្រជែង ក្នុងឆាកតំបន់ និងអន្តរជាតិ ជាពិសេសក្នុងបរិបទបដិវត្ត​ឧស្សាហកម្មទី៤.០ និងប្រជាជនពោរពេញដោយធម៌ គឺការចេះជួយយកអាសារគ្នាទៅ វិញទៅមក សាមគ្គីភាព ឥរិយាបទវិជ្ជមាន និងការលើកកម្ពស់តម្លៃគ្រួសារ និង សង្គម។

ជាយុវជនដែលបានចូលរួមក្នុងយុទ្ធនាការភ្នំពេញស្អាត​ បានលើកឡើងថា នឹងខិតខំផ្សព្វផ្សាយ​ពីយុទ្ធនាការភ្នំពេញស្អាតទៅដល់សាធារណជនគ្រប់មជ្ឈដ្ឋានឱ្យដឹងបន្ថែមពីគុណតម្លៃនៃភាពស្អាត។

គួរបញ្ជាក់ដែរថា យុទ្ធនាការភ្នំពេញស្អាត ​ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ បញ្រ្ជាបសារអប់រំ​អំពីការថែរក្សាអនាម័យ បរិស្ថាន ជាពិសេសការទុកដាក់សំរាម ដោយផ្តោតចម្បងទៅលើ​ប្រជាពលរដ្ឋ​ដែលរស់ក្នុងរាជធានីភ្នំពេញ ​ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍​ដ៏សំខាន់​មួយរបស់ព្រះរាជាណាចក្រកម្ពុជា។ យុទ្ធនាការនេះ នឹងផ្តោតសំខាន់​លើគោលគំនិតសំខាន់ៗចំនួនបីរួមាន៖ ចិត្តគំនិតស្អាត អាកប្បកិរិយាស្អាត និង ប្រតិបត្តិស្អាត។ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm