ក្នុងរយៈពេល៩ខែ ឆ្នាំនេះ មនី្ទរពេទ្យកុមារជាតិ ផ្តល់សេវាថែទាំសុខភាពជូនកុមារ ចំនួនជាង១០ម៉ឺននាក់

2021/10/16 10:14:20 am        482

ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានអះអាងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ ស្ថិតក្នុងកាលៈទេសៈដ៏លំបាក មនី្ទរពេទ្យកុមារជាតិ បានផ្តល់សេវាថែទាំសុខភាពជូនកុមារ និងប្រជាពលរដ្ឋ បានចំនួនជាង១០ម៉ឺននាក់។

លោកវេជ្ជបណ្ឌិត បានឲ្យដឹងថា ជាមធ្យមក្នុងមួយថ្ងៃ មានអ្នកជំងឺសម្រាកព្យាបាលក្នុង​មនី្ទរ​ពេទ្យ​កុមារជាតិ មានចំនួនជាង២០០នាក់ និងទទួលអ្នកជំងឺដែលមកពិនិត្យព្យាបាល ជាង៣០០នាក់ ដោយមិនបូករួម នឹងការចាក់វ៉ាក់សាំងជូនកុមារឡើយ។ ដូច្នេះយើងមានអ្នកជំងឺដែលសម្រាកព្យាបាលក្នុងមនី្ទរពេទ្យ រហូតមកដល់ពេលនេះ មានចំនួនជាង១ម៉ឺននាក់ និងអ្នកជំងឺដែលមកពិគ្រោះជំងឺក្រៅ មានចំនួនជិត១០ម៉ឺននាក់។ ហើយមនី្ទរពេទ្យកុមារជាតិ មានសេវាពិគ្រោះជំងឺក្រៅ ដូចជាកុមារ មានជំងឺគ្រុនក្តៅ រាគ វះកាត់ ធ្មេញ វះកាត់មាត់ឆែប សម្ភពរោគស្រី្ត ទារកទើបនឹងកើតដែលមានបញ្ហាផ្សេងៗ និងថ្មីៗនេះ មនី្ទរពេទ្យក៏បានរៀបចំអគារសម្រាប់ព្យាបាលអ្នកផ្ទុកជំងឺកូវីដ-១៩ ដែលមានចំនួន១២គ្រែ ក្នុង​ករណីលើសចំនួន យើងមានក្រុមការងាររបស់មនី្ទរពេទ្យកុមារជាតិ ដែលកំពុងធ្វើការព្យាបាល​នៅមណ្ឌលថែទាំជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក។ ដូចនេះកុមារ ឬក្មេងជំទង់ មានជំងឺកូវីដ-១៩ យើងនឹងបញ្ជូនបន្តទៅព្យាបាលនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ជាចុងក្រោយលោកនាយកមនី្ទរពេទ្យកុមារជាតិ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ៣កុំ ៣ការពារ ព្រោះជាវិធានការមួយដែលអាចជួយការពារ ការឆ្លងមេរោគកូវីដ-១៩នេះបាន និងនាំក្រុមគ្រួសារ និងកូនៗ មកទទួលការចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ឲ្យបានទាំងអស់គ្នាដើម្បីចូលរួមទប់ស្កាត់ កុំឲ្យឆ្លងជំងឺកូវីដ-១៩។

ក្រៅពីនេះ ប្រសិនបើកុមារមានបញ្ហាសុខភាព ឬក៏ដល់ពេលចាក់ថ្នាំបង្ការផ្សេងៗ ត្រូវពិនិត្យសុខភាព និងចាក់ថ្នាំបង្ការឲ្យបានទៀងទាត់ កុំទុកឲ្យហួសពេល និងព្យាបាលដោយមិនសមស្រប វានឹង​បណ្តាលឲ្យកុមារនោះវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិត​របស់​កុមារផងដែរ៕


អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថានគ្រោងបង្កើតរបៀងគោលដៅលំហែរបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
2024/04/19 09:34:46 am        1
ប្រសាសន៍សំខាន់ៗរបស់សម្តេចមធិបតី ក្នុងឱកាសសម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន នៅសាកលវិទ្យាល័យការពារជាតិ ”
2024/04/19 08:26:29 am        1
សម្តេចតេជោ ជឿជាក់ថាព្រឹទ្ធសភានឹងដំណើរការល្អបន្ទាប់ពីសម្តេចជួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភា ដែលមកពីគណបក្សឆន្ទៈខ្មែរ
2024/04/18 10:43:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថានគ្រោងបង្កើតរបៀងគោលដៅលំហែរបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»

2024/04/19 09:34:46 am
​ទីភ្នាក់ងារ UN៖ ជំងឺគ្រុនឈាមកើនឡើងជិត ៥០% នៅទ្វីបអាមេរិក ស្របពេលមានស្ថានភាពអាសន្ន
2024/04/19 09:30:48 am
​អ៊ីស្រាអែល ចល័តការពង្រឹងយោធាដើម្បីត្រៀមវាយប្រហារក្រុង រ៉ាហ្វា របស់តំបន់ហ្កាហ្សា
2024/04/19 09:21:49 am
​សហរដ្ឋអាមេរិក ព្រមានអ៊ីស្រាអែលជាថ្មីកុំឲ្យវាយប្រហារចូលទីក្រុងរ៉ាហ្វា ក្នុងដែនដីហ្កាហ្សា
2024/04/19 09:18:54 am
​បាតុករគាំទ្រប៉ាឡេស្ទីនជាង ១០០ នាក់ត្រូវបានចាប់ខ្លួននៅសាកលវិទ្យាល័យកូឡុំប៊ី ក្នុងសហរដ្ឋអាមេរិក
2024/04/19 09:10:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/17 11:30:10 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/18 03:26:29 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/12 02:26:18 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/19 12:00:40 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am