ដោយបានដកស្រង់សម្តីប្រធានសភាលីបង់ លោក Nabih Berri សារព័ត៌មានអារ៉ាប់ Asharq Al-Awsat បានរាយការណ៍ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានច្រានចោលផែនទីបង្ហាញផ្លូវរបស់ប្រទេសលីបង់សម្រាប់បទឈប់បាញ់មួយ។
លោក Berri ត្រូវបានគេដកស្រង់សម្តី ដោយនិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានច្រានចោលផែនទីបង្ហាញផ្លូវបទឈប់បាញ់របស់ប្រទេសលីបង់ ដែលយើងយល់ព្រមជាមួយបេសកជនអាមេរិក លោក Amos Hochstein ដោយពិចារណាថា ចលនានយោបាយ ដើម្បីដោះស្រាយវិបត្តិនេះ ត្រូវបានពន្យារពេល រហូតដល់ក្រោយការបោះឆ្នោតសហរដ្ឋអាមេរិកដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី ៥ ខែវិច្ឆិកានេះ។
លោកបាននិយាយថា៖«ការបដិសេធរបស់អ៊ីស្រាអែល ធ្វើឲ្យបញ្ហានានានៅក្នុងប្រទេសលីបង់ ដែលមានការផ្លាស់ប្តូរជាក់ស្តែង»។
នៅក្នុងជំនួបជាមួយប្រធានកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅប្រទេសលីបង់ (UNIFIL)លោក Aroldo Lazaro Saenz លោក Berri ក៏បានសង្កត់ធ្ងន់ថា៖«អ៊ីស្រាអែល បានខ្ជះខ្ជាយឱកាសពិតប្រាកដលើសពីមួយ ដើម្បីបញ្ឈប់ការវាយប្រហារ អនុវត្តសេចក្តីសម្រេចលេខ ១៧០១ របស់អង្គការសហប្រជាជាតិ និងធ្វើឲ្យស្ងប់ស្ងាត់ និងជនភៀសខ្លួននៅព្រំដែនទាំងសងខាង វិលត្រឡប់មកវិញ»។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់លោក លោក Berri បានរាយការណ៍សង្ខេបជូនប្រធាន UNIFIL អំពីការព្រមព្រៀងដែលបានឈានដល់ជាមួយប្រេសិតសហរដ្ឋអាមេរិក ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក ឆ្ពោះទៅរកបទឈប់បាញ់។

