កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកាលពីថ្ងៃសុក្រ បានសម្លាប់លោក Izz al-Din Kassab សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស និងជាប្រធានទំនាក់ទំនង និងការសម្របសម្រួលរបស់ខ្លួន ជាមួយក្រុមប្រឆាំងផ្សេងទៀត នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ។
ដោយផ្អែកលើការស៊ើបការណ៍ពី IDF និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា លោក Kassab ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសនៅក្នុងទីក្រុងខាន់យូនីស ( Khan Younis) ភាគខាងត្បូងតំបន់ហ្កាហ្សា។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងទៀតថា៖«លោក Kassab គឺជាប្រភពនៃអំណាចដ៏សំខាន់ ហើយមានតួនាទីទទួលខុសត្រូវចំពោះទំនាក់ទំនងយុទ្ធសាស្ត្រ និងយោធារបស់អង្គការជាមួយក្រុមប្រឆាំងផ្សេងទៀតនៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប»។លោក មានអំណាចដឹកនាំការវាយប្រហារភេរវកម្មប្រឆាំងនឹងអ៊ីស្រាអែល»។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា លោក Kassab គឺជាសមាជិកជាន់ខ្ពស់ចុងក្រោយនៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។ ជំនួយការរបស់លោក គឺ លោក Ayman Ayesh ក៏ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសផងដែរ។
ក្រុមហាម៉ាស មិនបានបញ្ជាក់ពីការស្លាប់របស់លោក Kassab ទេ។

