ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំព្រឹត្តិការណ៍វប្បធម៌តាមតំបន់លើកទី២ ឆ្នាំ២០២៤ លើប្រធានបទ«មរតកយើង»

2024/11/03 12:37:42 am        934

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំព្រឹត្តិការណ៍«វប្បធម៌តាមតំបន់»លើកទី២ ឆ្នាំ២០២៤ ផ្តោតលើប្រធានបទ(មរតកយើង) នៅថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដែលមានដាក់បង្ហាញស្វែង យល់នូវសិល្បៈបុរាណខ្មែរ បេតិកភណ្ឌវប្បធម៌ខ្មែរ និងការបង្ហាញទេពកោសល្យសិល្បៈរបស់យុវជនផងដែរ។

ថ្លែងបើកព្រឹត្តិការណ៍នេះលោក ហ៊ួន សាវង ប្រធានស្តីទីនាយក ដ្ឋានសិល្បៈសូនរូប និង សិល្បៈសិប្បកម្ម បានថ្លែងថា ព្រឹត្តិការណ៍វប្បធម៌តាមតំបន់គឺជាសកម្មភាពរបស់អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌រៀបចំឡើងក្នុងបំណងលើកស្ទួយសិល្បៈប្រពៃណីគ្រប់ទម្រង់នៅតាមសហគមន៍។ ក្នុងព្រឹត្តិការណ៍វប្បធម៌តាមតំបន់ តែងមានកម្មវិធីសិក្ខាសាលាខ្លីៗស្តីពីមរតកវប្បធម៌ និងការបង្ហាញទេពកោសល្យសិល្បៈផ្សេងៗ ដើម្បីបំផុសស្មារតីស្រឡាញ់វប្បធម៌ និង ការយល់ដល់ដឹងដល់យុវជន។ ទន្ទឹមនេះ ព្រឹត្តិការណ៍វប្បធម៌តាមតំបន់តែងមានរៀបចំពិព័រណ៍ស្នាដៃសិប្បកម្ម ប្រពៃណីជូនដល់មហាជនបានទស្សនា និងគាំទ្រគ្រប់រូបភាព។ ការរៀបចំទាំងអស់នេះ គឺដើម្បីបង្កើននូវសកម្មភាពផ្សព្វផ្សាយទូលំទូលាយបង្កើតបណ្តាញទីផ្សារដល់សិល្បករ និងសិប្បករខ្មែរក្នុងការអភិវឌ្ឍវិស័យការងាររបស់ពួកគាត់។

លោក ហ៊ួន សាវង បានបន្តថា “មរតកយើង” គឺជាប្រធានបទសំខាន់នៃព្រឹត្តិការណ៍វប្បធម៌ បានប្រារព្ធឡើងលើកទី១ កាលពីឆ្នាំ២០២៣ នៅក្នុងខេត្តពោធិ៍សាត់។ ក្នុងឆ្នាំ២០២៤នេះ "មរតកយើង "បានជ្រើសរើសទីតាំងប្រារព្ធនៅក្នុងបរិវេណវិទ្យាល័យទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានកម្មវិធីសំខាន់ៗដូចជា កម្មវិធីស្វែង យល់អំពីបេតិកភណ្ឌវប្បធម៌ខ្មែរសម្រាប់សិស្សានុសិស្ស, ការបង្ហាញទេពកោសល្យសិល្បៈរបស់សិស្សវិទ្យាល័យ, កម្មវិធីដាល់អំបុក និងការបង្ហាញសិល្បៈចម្អិនម្ហូបអាហារខ្មែរ,ពិព័រណ៍បង្ហាញកម្មវិធីបណ្តុះបណ្តាលជំនាញសិល្បៈ, ពិព័រណ៍វត្ថុសិប្បកម្មប្រពៃណី និងផលិតផលសិល្បៈជំនាញជូនតា, ការសម្តែងសិល្បៈទស្សនីយភាពចម្រុះ ព្រមទាំងកម្មវិធីសិល្បៈវប្បធម៌ជាច្រើនទម្រង់ទៀតសម្តែងក្នុងពេលរាត្រី។

តាមរយៈរបាយការណ៍លោកប្រធាននាយកដ្ឋានសិល្បៈសូនរូបនិងសិល្បៈសិប្បកម្ម នៅក្នុងព្រឹត្តិការណ៍វប្បធម៌ តាមតំបន់លើកនេះ មានគោលដៅបញ្ជ្រៀបការស្វែងយល់អំពីសិល្បៈវប្បធម៌ សិប្បកម្ម និងប្រពៃណីដល់យុវជន និងការបំផុសសិល្បៈមហាជនក្នុងតំបន់ជុំវិញ។ ក្នុងរយៈពេលពីរថ្ងៃ ពីរយប់នេះ ក្រុមការងារបានខិតខំរៀបចំស្តង់ (តុ) អញ្ជើញ សហគមន៍សិប្បកម្មមួយចំនួនមកដាក់តាំងបង្ហាញផលិតរបស់ខ្លួនដូចជា សិប្បកម្មអនុស្សាតម្បាញចេកខ្មែរ មកពីស្រុក បាណន់ ខេត្តបាត់ដំបង សិប្បកម្មកូកូ ដឺ តាកែវ នៅខេត្ត តាកែវ សិប្បកម្មត្នោត ខេត្តពោធិ៍សាត់ និង សិប្បកម្មប្រពៃណីក្នុងសហគមន៍មូលដ្ឋានជុំវិញដូចជា ស្មូនក្អមឆ្នាំងនៅភូមិដំណាក់ចំបក់ តម្បាញកន្ទេលចចូត វេញខ្សែ ជក់ត្នោត ជាដើម ។

ទន្ទឹមនឹងនេះ ក្រុមការងារបានរៀបចំស្តង់តាំងបង្ហាញ និងបង្ហាត់ បង្រៀនអំពីផលិតផលវប្បធម៌ផ្នែកសិល្បៈគំនូរ ឌុក ស្មាច់ ដេប៉ាក់ បត់ផ្កា ធ្វើខ្លែង គូរគំនូរ ផាត់ពណ៌ ដាល់អំបុក ព្រមទាំងវេទិកាពិភាក្សាស្វែងយល់ពីមរតកវប្បធម៌ និងសិល្បៈផ្សេងៗទៀតនៅក្នុងកម្មវិធីពេលថ្ងៃ ចាប់ពីម៉ោង៨ ព្រឹកដល់ម៉ោងព៧ល្ងាច។ ក្នុងកម្មវិធីនេះ សាធារណជន ជាពិសេសយុវជន និងក្មួយៗកុមារអាចចូលរួមបានដោយសេរីនៅតាមស្តង់នីមួយ។ដោយឡែកចំពោះទម្រង់សិល្បៈទស្សនីយភាពមកសម្តែងជូនសាធារណជនបានទស្សនាទាំងពីររាត្រីនេះមានក្រុមភ្លេងប្រពៃណី, គុនល្បុក្កតោ, ចាប៉ីដឹងវែង, សិល្បៈសហសម័យ, ល្ខោនបុរាណ, សិល្បៈសៀក អង្គកាហ្វារពន្លឺសិល្បៈ, និង យីកេអង្គប្រៃ ឬអ្នកស្រុកហៅថា “ឡាំអង្គប្លែ” ក្នុងស្រុកឈូក ខេត្តកំពត ។

លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានកោតសរសើរចំពោះក្រុមការងារនាយកដ្ឋាន សិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ក្រុមការងាររដ្ឋបាលស្រុកបន្ទាយមាស និងក្រុមការងារវិទ្យាល័យទូកមាស ដែលបានខិតខំប្រឹងប្រែងសហការសាមគ្គីគ្នាយ៉ាងល្អ រៀបចំព្រឹត្តិការណ៍មួយនេះឲ្យលេចរូបរាងឡើងយ៉ាងឱឡាឫកគួរជាទី មោទនៈ។ កិច្ចការដ៏ធំធេងនេះ ក៏ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមការចង្អុលបង្ហាញនិងដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការលើកស្ទួយនិងផ្តល់ឱកាសដល់សិល្បករមហា ជន បានសម្តែងជាសាធារណៈជូនប្រជាពលរដ្ឋទស្សនាកម្សាន្តសប្បាយ ។

លោកជំទាវ ប៉ែន មុនីមករា ក៏សូមចាត់ទុកព្រឹត្តិការណ៍ទាំង២ថ្ងៃនេះ ជាព្រឹត្តការណ៍ដ៏មានសារៈសំខាន់មួយផ្នែកទៀត នៃការចូលរួមអភិរក្ស ផ្សព្វផ្សាយ និងលើកតម្លៃមត៌កវប្បធម៌ឱ្យកាន់តែផុលផុស។ ទន្ទឹមនឹងនេះ ការចូលរួមនិងការខិតខំបញ្ចេញសមត្ថ ភាពទេពកោសល្យរបស់សិល្បករ-សិល្បការិនី និង ក្មួយៗសិស្សានុសិស្សក្នុងព្រឹត្តិការណ៍នេះ ក៏សបញ្ជាក់អំពីភាពផ្សេងៗគ្នានៃវប្បធម៌តាមសហគមន៍នៅកម្ពុជា ដែលយើងទាំងអស់គ្នាត្រូវលើកតម្លៃ ស្របទៅតាមអនុសញ្ញាឆ្នាំ ២០០៥៕ អត្ថបទ,ភារម្យ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        99
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        204
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm