រុស្ស៊ី​និយាយ​ថា ​ខ្លួន​បាន​រុញច្រាន​នាវា​ពិឃាត​អាមេរិក​ចេញពី​តំបន់​

2021/10/16 06:12:01 pm        684

​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​ថា នាវា​ពិឃាត​របស់​រុស្ស៊ី​មួយ​គ្រឿង​កាលពី​ថ្ងៃ​សុក្រ ​បាន​រារាំង​នាវា​ពិឃាត​របស់​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក ពីអ្វី​ដែល​ខ្លួន​បាន​ចាត់ទុកថា ​ជា​ការ​ប៉ុនប៉ង​ចូល​លុក​លុយ​នៅ​ក្នុង​ដែនទឹក​របស់​​រុស្ស៊ី​នៅ​សមុទ្រ​ជប៉ុន​។ ហេតុការណ៍​នេះ​បាន​កើត​ឡើង ខណៈ​​រុស្ស៊ី និង​​ចិន​បាន​ធ្វើ​សម​យុទ្ធ​កងទ័ពជើងទឹក​រួមគ្នា​នៅ​ក្នុង​តំបន់​នេះ​។

ក្រសួង​បាន​និយាយ​ថា នាវា​ពិឃាត Admiral Tributs របស់​កងទ័ពជើងទឹក​រុស្ស៊ីបាន​ចូល​ទៅជិត​នាវា​ពិឃាត​សហរដ្ឋអាមេរិក USS Chafee ដើម្បី​បង្ខំ​ឲ្យ​នាវា​ចេញពី​តំបន់​ក្បែរ​ដែនទឹក​ប្រទេស​រុស្ស៊ី​ ដែល​ត្រូវ​បាន​ប្រកា​សបិទ​ការ​ដឹក​ជញ្ជូន​ដោយសារតែ​សម​យុទ្ធ​កាំភ្លើង​ធំ​របស់​ប្រទេស​រុស្ស៊ី​នៅ​ទីនោះ​។​ ​ក្រសួង​បាន​និយាយ​ថា ​នាវា​រុស្ស៊ី​បាន​ចូល​ទៅ​ជិត​នាវាចម្បាំង​សហរដ្ឋអាមេរិក បន្ទាប់ពី​នាវា​ចម្បាំង​នេះ​មិន​អើពើ​ទៅ​នឹង​ការព្រមាន​ម្តង​ហើយ​ម្តង​ទៀត ដើម្បី​ឲ្យ​ចាក​ចេញពី​តំបន់​នៅ​ក្នុង​ឈូង​សមុទ្រ Peter the Great Gulf។​ ក្រសួងការពារជាតិ​រុស្សី​បាន​និយាយ​ថា បន្ទាប់ពី​ការប៉ុនប៉ង​ឆ្លងកាត់​ព្រំដែន​សមុទ្រ​រុស្ស៊ី នាវាចម្បាំង​សហរដ្ឋអាមេរិក​បាន​ផ្លាស់ប្ដូរ​ទិសដៅ​ នៅ​ពេល​ដែល​នាវា​ទាំងពីរ មាន​ចម្ងាយ​ត្រឹមតែ ៦០​ម៉ែត្រ​ពី​គ្នាហើយ​បាន​បន្ថែម​ល្បឿន​។ ក្រសួង​បាន​ចោទ​ប្រកាន់​ថា ការ​បើកបរនាវា​ពិឃាត​សហរដ្ឋអាមេរិក​បង្ហាញ​ការបំពាន​ធ្ងន់ធ្ងរ លើ​ច្បាប់​អន្តរជាតិស្តីពី​ការ​បញ្ចៀសការ​ប៉ះទង្គិច​គ្នា​រវាង​នាវា និង​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៧២ រវាង​ទីក្រុង​ម៉ូស្គូ ​និង​ទីក្រុង​វ៉ាស៊ីនតោន​លើ​ការ​ការពារ​ឧបទ្ទវហេតុ​ដែនអាកាស និង​ជើង​ទឹក​៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        142
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        183
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm