សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសហព័ន្ធ​សេវាអប់រំនៃកម្ពុជាមិនដំឡើងថ្លៃរួមទំាងបញ្ចុះតម្លៃ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

2024/11/03 03:54:10 pm        303

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសថ្លែង​អំណរគុណ​ចំពោះ​សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សាកម្ពុជា និងសហព័ន្ធសេវាអប់រំនៃកម្ពុជា ដែលបានប្រកាស​សម្រេច​មិន​ដំឡើង​ថ្លៃ​រួម​ទំាង​បញ្ចុះតម្លៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ជូនដល់សិស្ស និស្សិត ខណៈ​ការ​សម្រេច​បែប​នេះគឺបានចូលរួមចំ ណែកយ៉ាងធំធេង​ជួយ​សម្រាល​បន្ទុក​ដល់​ឪពុក​ម្តាយ​អ្នក​អាណា​ព្យាបាល និង​ក្មួយៗសិស្ស-និស្សិតសម្រាប់ការសិក្សានេះ។

តាមរយៈបណ្តាញសង្គម នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានថ្លែងថា ការលើកកម្ពស់គុណភាពវិស័យអប់រំ និងកសាងមូលធន​មនុស្ស​ជា​អាទិភាព​ដ៏​សំខាន់ និងចាំបាច់បំផុត ដែលត្រូវបានកំណត់​នៅ​ក្នុង​គោល​នយោបាយ​ជា​អាទិភាព​របស់​រាជ​រដ្ឋាភិបាល។ ក្នុងន័យនេះរាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រ និងដាក់ចេញ​នូវ​គោល​នយោបាយ​អនុ​គ្រោះជាបន្តបន្ទាប់ សំដៅលើកទឹកចិត្ត និងជួយសម្រួលដល់វិស័យអប់រំ ជា​ពិសេស​ដើម្បីជួយសម្រាលបន្ទុកចំណាយដល់សកលវិទ្យាល័យ សាលារៀន ក៏ដូចជាឪពុកម្តាយ អ្នក​អាណាព្យាបាល និង ក្មួយៗ សិស្ស-និស្សិត។ ជាក់ស្តែងក្នុងអង្គប្រជុំថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២៤កន្លងទៅ សម្តេចបានសម្រេចផ្តល់នូវការលើកទឹកចិត្តចំនួន០៣ ចំណុច ក្នុង​នោះ​ក៏បា​ន​បន្ត​អនុ​គ្រោះពន្ធមួយចំនួន រួមមាន៖ ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធ​អប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវាការប្រាក់ និងភាគលាភ ចាប់ពី​ឆ្នាំ​២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៨។

សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថាដើម្បីសម្រាលបន្ទុកដល់ឪពុកម្តាយ អ្នក​អាណា​ព្យាបាល និងក្មួយៗ សិស្ស-និស្សិត ក្នុងការបង់ថ្លៃសិក្សានៅតាមគ្រឹះស្ថានសិក្សា សម្តេច​បានប្រគល់ភារកិច្ចជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋម​ន្ត្រីក្រ​សួង​អប់រំ យុវជន និងកីឡា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាដែលមានសមាជិក១៤១ និង​សហព័ន្ធសេវាអប់រំនៃកម្ពុជាដែលមានសមាជិក ១២០ ដើម្បី​ពិនិត្យ​​លទ្ធ​ភាព​មិន​ដំឡើង​ថ្លៃ​សិក្សា​សម្រាប់​ឆ្នាំ​សិក្សា​ថ្មីនេះ ក៏ដូចជាពិនិត្យលទ្ធភាពជាក់ស្ដែងក្នុងការបញ្ចុះថ្លៃសិក្សាសម្រាប់ក្មួយៗ សិស្ស-និស្សិត។

ជាលទ្ធផល សមាគមគ្រឹះស្ថាន​ឧត្ដម​សិក្សាកម្ពុជា​បានឯកភាព​មិន​ដំឡើង​ថ្លៃ​សិក្សា​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០២៤-២០២៥នេះ ហើយគ្រឹះស្ថាន​សិក្សា​ទាំង​អស់​នឹង​ពិនិត្យ​លទ្ធភាព​បញ្ចុះ​តម្លៃ​សិក្សា​ជូន​ក្មួយៗ សិស្ស-និស្សិត ទៅតាមលទ្ធភាពរៀងៗខ្លួនផងដែរ។ ដោយឡែក​ចំពោះ​សហព័ន្ធ​សេវា​អប់រំ​នៃកម្ពុជា ក៏បានឯកភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ (ដោយសារ​សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ គ្រឹះស្ថានសិក្សា​ជា​ច្រើន​ដែល​ជា​សមាជិក​សហព័ន្ធ​បាន​បើកបវេសនកាលតាំងពីខែកក្កដា ឬសីហា រួចទៅហើយ)។

យ៉ាង​ណា​ក៏ដោយ​ក្នុងនាមរាជរដ្ឋាភិបាលសម្តេចធិបតី បានប្រកាសថ្លែង​អំណរ​គុណ​ចំពោះ​ការ​សម្រេច​ចិត្ត​ដ៏ត្រឹមត្រូវរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសហព័ន្ធសេវាអប់រំនៃកម្ពុជា ដែល​បាន​យល់ស្របតាមសំណើរបស់សម្តេចនោះ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា« ក្នុង​នាម​រាជ​រដ្ឋាភិបាល ខ្ញុំសូមកោតសរសើរចំពោះស្មារតីសហការ និងសូមថ្លែងអំណរគុណចំពោះ សមាគម​គ្រឹះ​ស្ថាន​ឧត្តមសិក្សាកម្ពុជា និងសហព័ន្ធសេវាអប់រំនៃកម្ពុជា ដែលបានយល់​ស្រប​តាម​សំណើ​របស់​ខ្ញុំ ដោយមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី ក៏ដូចជា​ការ​ពិនិត្យ​លទ្ធភាព​បញ្ចុះ​ថ្លៃ​សិក្សា​ជូន​ក្មួយ​ៗ សិស្ស-និស្សិត ទៅតាមលទ្ធភាពរៀងៗខ្លួនរបស់គ្រឹះស្ថានអប់រំនីមួយៗ»។

ជាមួយ​គ្នា​នោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​បាន​សង្ឃឹម​ថា​សកម្មភា​ព​ជា​វិជ្ជមាន​របស់បណ្ដាគ្រឹះស្ថានសិក្សាខាងលើនេះ នឹងជួយសម្រាល​បន្ទុក​បាន​មួយ​កម្រិ​ត​សម្រាប់​ឪពុក​ម្តាយ អ្នកអាណាព្យាបាល និងក្មួយៗ សិស្ស-និស្សិតសម្រាប់ការសិក្សានេះ៕ អត្ថបទ៖បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        199
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        180
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm