នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍លោក វណ្ណ ចំរើនដែលបានផ្តាច់ខ្លួនចេញពីក្រុមនិយមជ្រុលមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

តាមរយៈបណ្ដាញសង្គម សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក វណ្ណ ចំរើន ដែលបានផ្តាច់ខ្លួនចេញពីក្រុមនិយមជ្រុលមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សូមជូនពរលោកជួបតែសេចក្តីសុខសេចក្តីចម្រើន។» សារស្នើសុំរបស់លោក វណ្ណ ចំរើន https://t.me/spmhunsen/83321