អតីតនិស្សិតអាហារូបករណ៍ Fulbright ចែករំលែកបទពិសោធន៍ដល់​សិស្សចប់បាក់ឌុប ក្នុងខេត្តពោធិ៍សាត់

2024/11/03 07:58:50 pm        592

សិស្សវិទ្យាល័យថ្នាក់ទី១២ ដែលទើបប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកពីតាមបណ្តាក្រុង-ស្រុកទាំង៧ក្នុងខេត្តពោធិ៍សាត់ ទទួលបានការចែករំលែកបទពិសោធន៍ តម្រង់ទិសចូលរៀននៅឧត្តមសិក្សា ពីថ្នាក់ដឹកនាំខេត្ត និងអតីតនិស្សិតអាហារូបករណ៍ Fulbright សហរដ្ឋអាមេរិក ។

កម្មវិធីចែករំលែកបទពិសោធន៍ និងតម្រង់ទិសនេះ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ហើយត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០២៤ ដោយចែកជា២វគ្គ គឺពេលព្រឹកសម្រាប់សិស្សានុសិស្សមកពីស្រុកបាកាន ស្រុកតាលោសែនជ័យ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ហើយពេលរសៀលសម្រាប់សិស្សមកពីក្រុងពោធិ៍សាត់ ស្រុកក្រគរ និងស្រុកកណ្តៀង ។

លោកបណ្ឌិត ធាម រតនៈ ជាអតីតសិស្សចេញពីខេត្តពោធិ៍សាត់ដែរនោះ និងលោកស្រី ស៊ូ ជូលីដា ដែលបានអ្នកដឹកនាំវាគ្មិនចូលរួមក្នុងកម្មវិធីនេះ បានលើកឡើងថា ដោយធ្លាប់ឆ្លងកាត់វ័យជាសិស្សវិទ្យាល័យប្រឡងចប់ទី១២ គឺមានការពិបាកក្នុងការស្វែងយល់អំពីមុខវិជ្ជា និងការជ្រើសមុខវិជ្ជា មុខជំនាញរៀនបន្តនៅថ្នាក់ឧត្តមឱ្យបានត្រឹមត្រូវ ដូចនេះ វាគ្មិនទាំងអស់ ពិតជាមានក្តីរីករាយដោយក្នុងពេលនេះបានចូលរួមចែករំលែកបទពិសោធន៍ និងការតម្រង់ទិសផ្សេងៗជូនដល់ ប្អូនៗក្នុងខេត្តពោធិ៍សាត់ ដែលទើបប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ហើយមុខវិជ្ជា មុខជំនាញមួយណាក៏ល្អដែរ ឱ្យតែរៀនចេះច្បាស់លាស តែការជ្រើសរើសមុខជំនាញ មុខវិជ្ជាឱ្យបានត្រឹមត្រូវសម្រាប់ខ្លួនយើង គឺត្រូវផ្អែកលើចំណង់ចំណូលចិត្តទេពកោសល្យ សមត្ថភាព និងទីផ្សារការងារ ហើយដើម្បីឱ្យប្អូនៗមានមូលដ្ឋានក្នុងការសម្រេចចិត្តជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ វាគ្មិនប្រមាណ១០រូបនឹងឡើងធ្វើបទបង្ហាញលើមុខជំនាញ មុខវិជ្ជាសិក្សាផ្សេងៗនៅតាមមហាវិទ្យាល័យ ការស្វែងរកអាហាររូបករណ៍ទាំងក្នុងនិងក្រៅប្រទេស រួមនិងកម្មវិធីសំនួរចម្លើយផងដែរ ។

សិស្សទទួលបាននិទ្ទេស A មកពីវិទ្យាល័យបាកាន ស្រុកបាកាន ដែលបានចូលរួមកម្មវិធីនេះ បង្ហាញ់ក្តីរីករាយ ដោយទទួលបានបទពិសោធន៍ និងការតម្រង់ទិសពីថ្នាក់ដឹកនាំខេត្ត និងរាមច្បង ដែលផ្នែកមួយយ៉ាងសំខាន់ក្នុងការចាប់ផ្តើមបន្តការសិក្សានៅឧត្តមសិក្សាឱ្យបានត្រឹមត្រូវ ។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្តី្រ កែវ រតនៈ ធ្លាប់ជាប្រធានសមាគមន៍និស្សិតអាហារូបករណ៍ Fulbright សហរដ្ឋអាមេរិក ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ ដែលបានផ្តួចផ្តើមឱ្យមានកម្មវិធីនេះឡើង ជាពិសេសសូមថ្លែងអំណរគុណដល់ លោកបណ្ឌិត ធាម រតនៈ និងលោកស្រី ស៊ូ ជូលីដា ព្រមទាំងវាគ្មិនទាំងអស់ ដែលបានចំណាយពេលផ្ទាល់ដ៏មានតំលៃ ធ្វើការចែករំលែកបទពិសោធន៍ និងតម្រង់ទិសជូនដល់ប្អូនៗជំនាន់ក្រោយ ឱ្យដើរលើផ្លូវដ៏ត្រឹមត្រូវ អភិវឌ្ឍន៍កសាងខ្លួនឱ្យក្លាយជាធនធានមនុស្ស ជាមូលធនមនុស្សដែលមានគុណភាព គ្រប់លក្ខណៈ សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        240
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm