ទីភ្នាក់ងារឧតុនិយមជប៉ុន បានប្រកាសកាលពីថ្ងៃទី០១ ខែវិច្ឆិកាថា សីតុណ្ហភាពជាមធ្យមសម្រាប់ខែតុលា បានឈានដល់កម្រិតខ្ពស់បំផុតទូទាំងប្រទេសក្នុងរយៈពេល ១២៦ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ១៨៩៨ មក នៅពេលដែលកំណត់ត្រានៃទិន្នន័យប្រៀបធៀបបានចាប់ផ្តើម។
សីតុណ្ហភាពជាមធ្យមខែតុលានៅក្នុង ១៥ទីតាំងនៅទូទាំងប្រទេសជប៉ុន គឺ ២,២១អង្សាសេ ខ្ពស់ជាងមធ្យមភាគក្នុងរយៈពេលជិត ៣០ឆ្នាំពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២០។ ទីភ្នាក់ងារនេះបាននិយាយថាការកើនឡើងនេះគឺដោយសារតែប្រព័ន្ធសម្ពាធខ្ពស់ខ្លាំងនៅភាគខាងកើតប្រទេសជប៉ុន និងកត្តាផ្សេងៗទៀត។
សីតុណ្ហភាពមធ្យមនេះត្រូវបានគណនាដោយផ្អែកលើសីតុណ្ហភាពដែលបានសង្កេតនៅក្នុង ១៥ទីតាំងទូទាំងប្រទេស ជាទីដែលឥទ្ធិពលនៃនគរូបនីយកម្មមានតិចតួច។
បន្ថែមពីលើមធ្យមភាគថ្នាក់ជាតិ ទីតាំងនានាក្នុងតំបន់ចំនួន១៤៩ នៅទូទាំងប្រទេស ជាទីដែលទីភ្នាក់ងារសង្កេតឧតុនិយម និងមូលដ្ឋានទៀតស្ថិតនៅ ក៏ខ្ពស់ជាងឆ្នាំមុនៗក្នុងខែតុលាផងដែរ។ តួលេខមធ្យមនៅទីតាំងទាំងនោះបានកើនឡើងដល់ ១,៩អង្សាសេ នៅភាគខាងជើងប្រទេស និង ២,៦អង្សាសេ នៅភាគខាងកើត រួមទាំង ២,៦អង្សាសេ នៅភាគខាងលិចប្រទេសជប៉ុន៕


