ឧប្បត្តិហេតុ​ភេរវកម្ម៖ សមាជិកសភា​អង់គ្លេស​លោក David Amess ត្រូវ​បាន​ចាក់​សម្លាប់​

2021/10/16 08:00:14 pm        525

​អង់គ្លេស​៖ សមាជិកសភា​ចក្រភព​អង់គ្លេស​លោក David Amess អាយុ​ ៦៩​ឆ្នាំ​បាន​ស្លាប់​បន្ទាប់​ពី​ត្រូវ​បាន​គេ​ចាក់​ជាច្រើន​កាំបិត ក្នុងអំឡុងពេល​ជួប​ជាមួយ​អ្នក​បោះឆ្នោត​របស់​លោក​នៅ​ព្រះវិហារ​មួយ​កន្លែង​ នៅ​ភាគ​ខាងកើត​ប្រទេស​អង់គ្លេស​។ ជនសង្ស័យ​មាន​អាយុ ២៥​ឆ្នាំ​ត្រូវ​បាន​ចាប់ខ្លួន​។

តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ដើរចូល​ទៅ​ក្នុង​វិហារ Belfairs Methodist ជា​កន្លែង​ដែល​លោក Amess កំពុង​ស្ថិតនៅ​ទៅ​នោះ ហើយ​បាន​វាយប្រហារ​មក​លើ​អ្នកនយោបាយ​រូប​នេះ​។​ នគរបាល​បាន​និយាយ​ថា លោក Amess ត្រូវ​បាន​ព្យាបាល​ដោយ​ក្រុម​សេវាកម្ម​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​គួរ​ឱ្យ​សោក​ស្តាយ​លោក​បាន​ទទួល​មរណភាព។ បុរស​វ័យ ២៥​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ភ្លាមៗ បន្ទាប់ពី​មន្ត្រី​បាន​មកដល់​កន្លែង​កើ​ត​ហេតុ​លើ​បទ​សង្ស័យ​ថា​ជា​ឃាតកម្ម ហើយ​កាំបិត​មួយ​ត្រូវ​បាន​រក​ឃើញ​។ ទីភ្នាក់ងារ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ថា ឃាតកម្ម​លើ​លោក Amess ត្រូវ​បាន​ប្រកាស​ថា​ជា​ឧប្បត្តិហេតុ​ភេរវកម្ម ដោយ​ការ​ស៊ើប​អង្កេត​ត្រូវ​បាន​ដឹកនាំ​ដោយ​ទី​បញ្ជាការ​ភេរវកម្ម​។​

​ក្រុម​អ្នកស៊ើប​អង្កេត​បាន​និយាយ​ថា ​ពួកគេ​នឹង​មិន​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​ទៅ​នឹង​ហេតុការណ៍​នេះ​នោះ​ទេ ហើយក៏​គ្មាន​ព័ត៌មាន​លម្អិត​អំពី​ការ​ជំរុញ​ឱ្យ​មាន​ការ​វាយ​ប្រហារ​នេះ​ដែរ ប៉ុន្តែ​ប្រធាន​ក្រុម​នគរបាលក្រោយមក​បាន​និយាយ​ថា មន្ត្រី​ប្រឆាំង​ភេរវកម្ម​កំពុង​ដឹកនាំ​ការ​ស៊ើប​អង្កេត​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        143
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        184
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm