ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ នឹងក្លាយជាប្រវត្តិសាស្ត្រទោះអ្នកណាឈ្នះក៏ដោយ

2024/11/04 06:31:14 pm        179

ការប្រកួតប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក ឆ្នាំ២០២៤ នឹងបញ្ចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈសល់មិនដល់មួយថ្ងៃទៀតទេ ការបោះឆ្នោតដ៏សំខាន់បំផុតមួយនៅថ្ងៃទី៥ខែវិច្ឆិកា នឹងចូលមកដល់។ទោះបីជាលទ្ធផលយ៉ាងណាក៏ដោយ ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់សហរដ្ឋអាមេរិក នឹងកើតឡើង។

អនុប្រធានាធិបតីលោកស្រី Kamala Harris នឹងក្លាយជាស្ត្រីដំបូងគេដែលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក ប្រសិនបើលោកស្រីអាចមានសំណាងឈ្នះការបោះឆ្នោតនោះ។

លោកDonald Trump នឹងក្លាយជាប្រធានាធិបតីទី២ ក្នុងប្រវត្តិសាស្ត្រដែលឈ្នះអាណត្តិសេតវិមានមួយផ្សេងទៀត បន្ទាប់ពីចាញ់ការប៉ុនប៉ងលើកដំបូងក្នុងការជាប់ឆ្នោតឡើងវិញ ហើយនឹងធ្វើដូច្នេះបន្ទាប់ពីក្លាយជាអតីតប្រធានាធិបតីដំបូងដែលត្រូវបានកាត់ទោសពីបទព្រហ្មទណ្ឌជាច្រើនករណី។

លោក Biden បានដកខ្លួនចេញពីការប្រកួតប្រជែងអាណត្តិថ្មីកាលពីចុងខែកក្កដា បន្ទាប់ពីមានសម្ពាធជាច្រើនសប្តាហ៍ពីគណបក្សរបស់លោក។ ភ្លាមៗនោះលោកបានគាំទ្រលោកស្រី Harris ស្ត្រីជនជាតិស្បែកខ្មៅ និងមានពូជពង្សអាស៊ីខាងត្បូងដំបូងគេដែលធ្វើជាអនុប្រធានាធិបតី ដើម្បីជំនួសតំណែងរបស់លោកនៅលើសន្លឹកឆ្នោតតំណាងបក្សប្រជាធិបតេយ្យ ហើយលោកស្រីបានអះអាងជាផ្លូវការនូវការតែងតាំងនេះបន្ទាប់ពីដំណើរការបោះឆ្នោតប្រតិភូតាមអ៊ីនធឺណិតកាលពីដើមខែសីហាឆ្នាំនេះ។

ដោយបង្ហាញវត្តមាននៅលើឆាកក្នុងទីក្រុង Chicago លោកស្រី Harris បាននិយាយថា ពួកគេទាំងអស់គ្នាកំពុងតតាំងដើម្បីអនាគតរបស់អាមេរិក នៅក្នុងសុន្ទរកថាទទទួលយកការតែងតាំងរបស់លោកស្រី។ចំណែកអតីតប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក លោកDonald Trump ប្រសិនបើលោកឈ្នះការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤នេះ លោកនឹងក្លាយជាអតីតប្រធានាធិបតីទីមួយចាប់តាំងពីប្រធានាធិបតីទី ២៤ លោកGrover Cleveland ក្នុងឆ្នាំ ១៨៩២  ដែលបានឈ្នះអាណត្តិទីពីរមិនជាប់គ្នា៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        12
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm