៩ខែឆ្នាំ២០២៤ ខេត្តស្វាយរៀង មានមនុស្ស៦៩នាក់ស្លាប់ និង១៩៤នាក់​របួសធ្ងន់ស្រាល បង្កដោយគ្រោះថ្នាក់ចរាចរណ៍

2024/11/04 07:27:20 pm        244

បើទោះជាមានការរិតបន្តឹងច្បាប់ចរារចណ៍ផ្លូវគោក យ៉ាងណាក្តីតែអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅ​តែ​កើ​តមាននៅគ្រប់មូលដ្ឋាន ខណៈដែលពលរដ្ឋប្រើប្រាស់យានយន្ត មានកំណើនកើន ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ និងអ្នកបញ្ជាយានយន្ត​មាន​ការ​ធ្វេស​ប្រហែស​នៅ​ពេល​បើកបរ​តាម​ដង​ផ្លូវ​សាធារណៈ។

លោកវរៈសេនីយឯក អ៊ុច សារ៉ន នាយកការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រាប់ BTV តាមសារតេឡេក្រាមអោយដឹងថា នៅ​ក្នុង​រយៈ​ពេល ៩ខែ ឆ្នាំ២០២៤ នៅស្វាយរៀងមានគ្រោះថ្នាក់ចរាចរណ៍​កើតឡើង ចំនួន​១០២​លើក ក្នុងនោះកើតឡើងនៅលើផ្លូវជាតិ ចំនួន៦៥លើក ផ្លូវខេត្ត ចំនួន១៩លើក ផ្លូវ​លំជន​បទ​ចំនួន​ ១៨លើក បើប្រៀបធៀបទៅនិង៩ខែឆ្នាំ២០២៣ មានការកើនឡើង ២០% បង្កអោយ​មនុស្ស​គ្រោះថ្នា​ក់ស្លាប់ចំនួន៦៩នាក់ និងមនុស្សចំនួន១៤៩នាក់ផ្សេងទៀតបានរបួសធ្ងន់ ស្រាល។

លោកបានបញ្ជាក់បន្ថែមថា ការគ្រោះថ្នាក់ចរាចរណ៍ បណ្តាល​មក​ពី​បើកបរ​ក្នុង​ល្បឿន​លឿន​ចំនួន​៣៦​លើក​ស្មើនិង​៣៥% មិនគោរពសិទ្ធិ២១លើកស្មើនិង២១% មិនប្រកាន់​ស្តំា​២០​លើក​ស្មើ​និង​២០% បត់ឆ្វេង-ស្តាំ១១លើក ស្មើនិង១១% វ៉ាជែងក្នុងស្ថានភាពគ្រោះថ្មាក់ ចំនួន៧លើក​ស្មើ​និង​៧%​បើកបរ​ក្នុងស្ថានភាពស្រវឹងចំនួន៤លើកស្មើនិង ៤% កត្តាយានយន្ត​២​លើ​ក​ស្មើ​និង​២%​បើកបរ​ក្នុងស្ថានភាពសុខភាពចំនួន១លើក ក្នុងចំណោម​អ្នក​បើកបរ​ម៉ូតូ​មិន​ពាក់​មួក​១០០នាក់​មិន​ពាក់​មួក​​៦៥នាក់ ។ ធ្វើអោយមធ្យោបាយខូចខាតយានយន្តគ្រប់ប្រភេទចំនួន១៥៣គ្រឿង រួមមាន រថយន្តតូច ចំនួន៣២គ្រឿង រថយន្តធំចំនួន១៧គ្រឿង ម៉ូតូចំនួន១០០គ្រឿង កង់​ចំនួ​ន​៣​គ្រឿង និងត្រាក់ទ័រចំនួន១គ្រឿង ការគ្រោះថ្នាក់​នេះ​បាន​បង្ក​ឡើង​នៅ​ក្នុង​ស្រុក​ស្វាយ​ជ្រំ​ចំនួន​១៨​លើក ក្រុងស្វាយរៀង១៤លើក និងស្រុកចន្ទ្រា៣លើក ក្រុងបាវិតចំនួន ២៣លើក ស្រុកស្វាយ​ទាប​ ចំនួន០៨លើក ស្រុកកំពង់រោទិ៍ ចំនួន៣លើក និងស្រុករំដួលចំនួន៣លើក៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        1
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        87
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm