ជំរំជនភៀសខ្លួននៅ West Bank បានទទួលដំណឹងអំពីការលែងដំណើរការរបស់ទីភ្នាក់ងារ UNRWA

2024/11/04 07:52:46 pm        102

ប្រជាជននៅជំរំ Nur Shams ក្នុងតំបន់កាន់កាប់ West Bank មានការព្រួយបារម្ភចំពោះអនាគតរបស់ពួកគេ បន្ទាប់ពីការវាយឆ្មក់របស់អ៊ីស្រាអែល បានធ្វើឱ្យខូចខាតដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ការិយាល័យជនភៀសខ្លួនប៉ាឡេស្ទីន នៅទីនោះ។

ប្រជាជន ១៣.០០០នាក់នៅជំរំជិតទីក្រុង Tulkarem ភាគខាងជើង ពឹងផ្អែកយ៉ាងខ្លាំងលើទីភ្នាក់ងារផ្តល់ជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន។

ទីភ្នាក់ងារUNRWA បានដំណើរការសាលារៀនចំនួនពីរកន្លែង គ្លីនិក និងសេវាអនាម័យនៅទីក្រុង Nur Shams។

ជនភៀសខ្លួនដែលស្រឡាំងកាំង បានសំឡឹងមើល បុគ្គលិកបោសសម្អាតកម្ទេចកម្ទីថ្មនៅជុំវិញការិយាល័យ ដែលត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងនៅក្នុងប្រតិបត្តិការ «ប្រឆាំងភេរវកម្ម» ។

លោក Hanadi Jabr Abu Taqa មន្ត្រីទីភ្នាក់ងារទទួលបន្ទុកនៅតំបន់ West Bank ភាគខាងជើង បាននិយាយថា «សម្រាប់ជនភៀសខ្លួន ពួកគេសំឡឹងមើលទៅទីភ្នាក់ងារ UNRWA ថាជាម្តាយរបស់ពួកគេ ដូច្នេះបានស្រមៃថាពួកគេ ត្រូវបាត់បង់ម្តាយ។

ប្រធានទីភ្នាក់ងារ UNRWA លោក Philippe Lazzarini បានស្តីបន្ទោសការបំផ្លិចបំផ្លាញនេះ លើកងកម្លាំងអ៊ីស្រាអែល ដោយនិយាយថាពួកគេបាន «ធ្វើឲ្យខូចខាតការិយាល័យយ៉ាងធ្ងន់ធ្ងរ»។

ប៉ុន្តែយោធា បានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់នេះ ដោយប្រាប់សារព័ត៌មាន AFP ថា ការខូចខាតនេះទំនងជាបង្កឡើងដោយគ្រឿងផ្ទុះដែលដាក់ដោយក្រុម «ភេរវករ»។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm