នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យទី៣ ខែវិច្ឆិកា ថា ក្រុមហេសបូឡា ត្រូវតែបានរុញច្រានត្រឡប់ទៅឲ្យហួសពីទន្លេ Litani ដោយមាន ឬគ្មានកិច្ចព្រមព្រៀងឈប់បាញ់កើតឡើងក៏ដោយ ហើយក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ ត្រូវតែបានរារាំងពីការបំពាក់អាវុធជាថ្មី។

លោក Netanyahu បាននិយាយក្នុងអំឡុងចុះពិនិត្យព្រំដែនជាមួយប្រទេសលីបង់ថា ដោយមានឬគ្មានកិច្ចព្រមព្រៀងក៏ដោយ គន្លឹះក្នុងការនាំយកមកវិញនូវសន្តិភាពនិងសន្តិសុខនៅភាគខាងជើង គន្លឹះក្នុងការឲ្យអ្នកស្រុកដែលត្រូវបានជម្លៀសចេញត្រឡប់មកវិញដោយសុវត្ថិភាព គឺត្រូវរុញច្រានក្រុម Hezbollah ឱ្យត្រឡប់ទៅហួសពីទន្លេ Litani ក្នុងការវាយប្រហារណាមួយ ។
ទន្លេ Litani មានចម្ងាយប្រហែល៣០គីឡូម៉ែត្រក្នុងប្រទេសលីបង់ ពីព្រំដែនជាមួយប្រទេសអ៊ីស្រាអែល។