រដ្ឋបាលខណ្ឌដូនពេញមានគម្រោងជាច្រើនត្រូវអនុវត្ត ដើម្បីតម្រូវការរបស់ពលរដ្ឋ ក្នុងឆ្នាំ២០២៥

2024/11/04 08:12:33 pm        208

រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥ – ២០២៧ ដើម្បីពិនិត្យការងារសម្រេចបានកន្លងមក និងទិសដៅការងារបន្ត ក្នុង មូលដ្ឋាន ។

កម្មវិធីនេះធ្វើឡើង នៅព្រឹកថ្ងៃទី០៤ ខែ វិច្ឆិកាឆ្នាំ២០២៤នេះ ក្រោមវត្តមាន​ឯកឧត្តម សុខ ពេញវុធ អភិបាល រងរាជធានីតំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈ​អភិបាល​​រាជធានីភ្នំពេញ និងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ នឹងមាន​ការ​ចូលរួម​ពី​ក្រុម​ប្រឹក្សា​ខណ្ឌ, មន្ទីរជំនាញជុំវិញរដ្ឋបាលរាជធានី តំណាងដៃគូអភិវឌ្ឍន៍ សប្បុរសជន និងវិស័យ​ឯកជន​ផងដែរ។

លោក ជា ខេមា អភិបាលខណ្ឌ ដូនពេញបាន​លើកឡើងថា​ការ​រៀបចំ​សិក្ខា​សាលា​សមាហរណ​កម្ម​ កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់សង្កាត់ទាំង១១ នៅពេលនេះ មាន​គោល​បំណង ដើម្បី​ផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌ សង្កាត់ និង​ការ​ស្នើ​សុំការគាំទ្រគម្រោង ពីមន្ទីរ អង្គភាពជំនាញ អង្គការ ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និង​សប្បុរសជន ដើម្បីគាំទ្រគម្រោងរបស់សង្កាត់ និងខណ្ឌ។

លោកបន្តថា សិក្ខាសាលានេះរៀបចំឡើង ស្របតាមផែនការអភិវឌ្ឍន៍ របស់សង្កាត់ និងខណ្ឌ ដែល​នៅ​ក្នុង​នោះចាំបាច់ត្រូវមានការចូលរួមគាំទ្រពី មន្ទីរជំនាញ ដៃគូអភិវឌ្ឍន៍ សប្បុរសជន និង​វិស័យឯកជន ដើម្បីឱ្យគម្រោងដែលបានរៀបចំ ឆ្លុះបញ្ចាំង​ពី​តម្រូវ​ការ​ជា​អាទិភាព​នៅ​ថ្នាក់​មូលដ្ឋាន ​ប្រើប្រាស់ធនធានឱ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងផងដែរថា សូម​កោតស​រសើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ លោក លោកស្រី តំណាងឱ្យមន្ទីរជំនាញ តំណាងឱ្យអង្គការដៃ​គូរ​អភិវឌ្ឍ​នានា វិស័យឯកជន និង សប្បុរសជនទាំងអស់ ដែលបានជួយគាំទ្រដល់ ខណ្ឌដូនពេញ និង​សង្កាត់ទាំង១១ ក្នុងពេលកន្លងមក ហើយក៏សូមសំណូមពរឱ្យបន្តការគាំទ្រតទៅទៀត ដើម្បី​ចូល​រួម​អភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែរីកចំរើន ជាបន្តបន្ទាប់ ស្របតាម គោល​នយោបាយ​យុទ្ធ​សាស្ត្រ​បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា។

សូម​បញ្ជាក់ផងដែរ សម្រាប់គម្រោងជាអាទិភាពរបស់រដ្ឋបាលខណ្ឌឆ្នាំ២០២៥ ដែល​ត្រូវ​ដាក់​ស្នើ​សុំ​ការ​គាំទ្រនៅ​ក្នុងសិក្ខាសាលាសមាហរណកម្មនាពេលនេះមានចំនួន ១០៤គម្រោង ក្នុងនោះ ដែល​មានផ្នែកសេដ្ឋកិច្ច ២១គម្រោង; ផ្នែកសង្គមកិច្ច៤៨គម្រោង ;ផ្នែកបរិស្ថាន១៥គម្រោង; ផ្នែក​រដ្ឋបាល និងសន្តិសុខ២០គម្រោង៕ អត្ថបទ៖ កុម្ភះ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm