កម្ពុជាកំពុងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងកម្ពុជា-ចិន ឱ្យដល់កម្រិតថ្មី​មួយ​ទៀត

2024/11/04 08:45:00 pm        249

កម្ពុជាបាននិងកំពុងបន្តខិតខំជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាង​កម្ពុជា​ និងចិន ឱ្យឈានដល់កម្រិតថ្មីមួយ ទៀត, ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថល និង​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខណៈទំហំពាណិជ្ជកម្មប្រទេស ទាំងពីរ​បាន​កំពុង​មាន​និន្នាការ​កើន​ឡើងល្អប្រសើរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និងជាអនុប្រធានបចាំការនៃក្រុម​ប្រឹក្សា​ជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល លើកឡើងក្នុង «វេទិកា​សហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា ឆ្នាំ ២០២៤» និង «ពិធី​សម្ពោធ​សមាគម​ឧស្សាហកម្ម​សេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា”នៅថ្ងៃទី ៤ ខែ វិច្ឆិកា នេះថា, ឆ្នាំ២០២៤ ជាខួប​លើក​ទី៦៦ នៃទំនាក់ ទំនងការទូត រវាងកម្ពុជា-ចិន ដែលជាឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន ។ ជា​ការ​ពិត, «មិត្តភាពត្បូងពេជ្រ» រវាងកម្ពុជានិងចិន បានឆ្លុះ បញ្ចាំងឱ្យឃើញពីទំនាក់ទំនងដ៏ប្រសើរ រវាង​ប្រជាជាតិយើងទាំង ២ លើគ្រប់វិស័យ។

ចំណែក​ពាក់ព័ន្ធពាណិជ្ជកម្ម, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ជាក់ស្ដែងសម្រាប់រយៈពេល ៣ ត្រីមាស ដើមឆ្នាំ ២០២៤ នេះ, ទំហំពាណិជ្ជកម្ម រវាងកម្ពុជានិងចិន បានកើនដល់ប្រមាណ ៩,៨ ពាន់លានដុល្លារអាមេរិក, មានកំណើនប្រមាណ ១៣,២%, ធៀប នឹងរយៈ​ពេល​ដូច​គ្នា​ក្នុង​​ឆ្នាំ​២០២៣, ក្នុងនោះការនាំចេញពីកម្ពុជាទៅចិន មានទំហំប្រមាណ ១,២៧ ពាន់​លាន​ដុល្លារ​អាមេរិក​, មាន កំណើនប្រមាណ ២១% ធៀបនឹងឆ្នាំ ២០២៣; ខណៈដែល​ការ​នាំ​ចូល​ពី​ចិន​មក​កម្ពុជា​ ក្នុងរយៈពេលដូចគ្នា មានទំហំប្រមាណ ៨,៥២ ពាន់លានដុល្លារអាមេរិក, មានកំណើន​ប្រមាណ ​១២% បច្ចុប្បន្នកម្ពុជាបាននិងកំពុងបន្តខិតខំជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម រវាងកម្ពុជានិងចិន ឱ្យឈានដល់កម្រិតថ្មីមួយទៀត។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងបន្ថែមថា សម្រាប់កម្ពុជា ក្នុង​នីតិកាល​ទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល, ក្រោមការដឹកនាំដ៏ត្រឹមត្រូវ,ស្វាហាប់, និងឈ្លាសវៃ ប្រកប​ដោយ​ចក្ខុ​វិស័យ​វែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម និងពោរពេញដោយសមត្ថភាព, ចំណេះដឹង, និង​ថាមពល, បានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី ១ ដើម្បីកំណើន,ការងារ, សមធម៌, ប្រសិទ្ធភាព, និង ចីរភាព, ដោយផ្តោត ជាសំខាន់ លើរបៀបវារៈធានា «ប្រសិទ្ធ​ភាព​សមិទ្ធកម្ម​» តាមរយៈការអនុវត្តអភិក្រម «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល, និង វះកាត់» និង អភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់​កាលទី ១ បានកំណត់យក អាទិភាពគន្លឹះ៥ គឺ៖ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និង បច្ចេកវិទ្យា, ជា​ពិសេស គឺ បច្ចេកវិទ្យាឌីជីថល»; ក្នុងនេះបច្ចេកវិទ្យា, ពិសេសគឺបច្ចេកវិទ្យាឌីជីថល, ត្រូវ បាន​កំណត់​ជា​អាទិភាពគន្លឹះសម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី ៤.០ និងបរិវត្តកម្ម​ឌីជីថល​នៃ​សេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូច ជាឆ្លើយតបនឹងតម្រូវការ ក្នុងការលើក​កម្ពស់​ផលិត​ភាព​សេដ្ឋកិច្ចដែ​ល​ជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់ ក្នុងការសម្រេចបាននូវចក្ខុវិស័យ កម្ពុជា ឆ្នាំ ២០៥០ សំដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        105
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        210
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        197

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm